បក្សីក៏មានមនោសញ្ចេតនា មិនព្រមឲ្យម្ចាស់ យកមិត្តវា ដែលងាប់ចាកចេញពីវា (មានវីដេអូ)

បរទេស៖ សេកពណ៌លឿងមួយក្បាល បានធ្វើអ្នកទស្សនាជាច្រើន មានអារម្មណ៍រំជួលចិត្ត ដោយសារសេកនេះ បានព្យាយាម មិនព្រមឲ្យម្ចាស់ យកមិត្តរបស់វា ដែលបានងាប់នោះ ចាកចេញពីវាឡើយ។

វីដេអូមួយនេះ បង្ហោះក្នុងបណ្តាញសង្គម ត្រូវបានមនុស្សជាច្រើនចែកចាយបន្តគ្នា និងបញ្ចេញមតិថា វីដេអូនេះបានបង្ហាញឲ្យឃើញថា បក្សីក៏មានអារម្មណ៍ មានមនោសញ្ចេតនា ចេះអាលោះអាល័យគ្នារបស់វា ដែលបានងាប់បាត់ដែរ។

តាមរយៈវីដេអូ ឃើញថា ម្ចាស់សត្វសេក បានរុំក្រដាសខ្ចប់សត្វសេកដែលបានងាបនោះ ប៉ុន្តែសេកពណ៌លឿង មិនព្រមឲ្យម្ចាស់វា យកគ្នាវាទៅនោះទេ ដែលវាហាក់ទំនងជាគិតថា គ្នាវាមិនទាន់ងាប់នៅឡើយ ហើយវាព្យាយាមយកជំពុះ និងក្បាលរបស់វា ទៅអង្រួនឲ្យក្រោកឡើង៕ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បក្សីក៏មានមនោសញ្ចេតនា មិនព្រមឲ្យម្ចាស់ យកមិត្តវា ដែលងាប់ចាកចេញពីវា (មានវីដេអូ)
បក្សីក៏មានមនោសញ្ចេតនា មិនព្រមឲ្យម្ចាស់ យកមិត្តវា ដែលងាប់ចាកចេញពីវា (មានវីដេអូ)

ប្រភព

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត