អ្នករស់នៅក្រុង​ប៉ារីស​រាប់​រយ​នាក់​តម្រង់​ជួរ​ដើម្បី​បរិច្ចាគ​ឈាម​ដល់​ជន​រងគ្រោះ


អ្នករស់នៅក្រុង​ប៉ារីស​រាប់​រយ​នាក់​តម្រង់​ជួរ​ដើម្បី​បរិច្ចាគ​ឈាម​ដល់​ជន​រងគ្រោះ

អ្នករស់នៅ​ក្រុង​ប៉ារីស​រាប់​រយ​នាក់​បាន​នាំ​គ្នា​តម្រង់​ជួរ​​ដើម្បី​​ផ្ដល់​ឈាម​បន្ទាប់​ពី​មន្ទីរ​ពេទ្យ​​ក្រុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ផ្គត់​ផ្គង់​ឈាម​ដល់​ជន​រងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម។

 

អ្នករស់នៅក្រុង​ប៉ារីស​រាប់​រយ​នាក់​តម្រង់​ជួរ​ដើម្បី​បរិច្ចាគ​ឈាម​ដល់​ជន​រងគ្រោះ

 

ការ​តម្រង់​ជួរ​នេះ​បាន​ធ្វើ​ឡើង​នៅ​​មន្ទីរ​បរិច្ចាគ​មួយ​​ទល់​មុខ​បារ​ La Carillon ដែល​ជា​​កន្លែង​មនុស្ស​១៤​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​​ខ្មាន់​កាំភ្លើង​មួយ​រូប។ មន្ទីរ​បរិច្ចាគ​បាន​ចាប់​ផ្ដើម​បើក​ទ្វារ​តាំង​ពី​ម៉ោង​៨​ព្រឹក​ដើម្បី​ទទួល​យក​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​គោល​បំណង​យក​ឈាម​ទាំង​នោះ​ទៅ​ជួយ​សង្គ្រោះ​អ្នក​រង​របួស​ធ្ងន់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជុំវិញ​ទីក្រុង​ប៉ារីស។

 

អ្នករស់នៅក្រុង​ប៉ារីស​រាប់​រយ​នាក់​តម្រង់​ជួរ​ដើម្បី​បរិច្ចាគ​ឈាម​ដល់​ជន​រងគ្រោះ

 

Carole Bagot អ្នក​រៀបចំ​ការ​បរិច្ចាគ​ប្រចាំ​នៅ​អង្គភាព​ Etablissement Francais du Sang បាន​លើក​ឡើង​ថា​ ជា​ធម្មតា​នៅ​ថ្ងៃ​សៅរ៍​គឺ​មាន​អ្នក​បរិច្ចាគ​តែ​៤០​ប៉ុណ្ណោះ​ ប៉ុន្តែ​ថ្ងៃ​នេះ​​ច្រើន​ជាង​មួយ​រយ​នាក់​អ្នក​ទៅ​ទៀត៕​​​​​​​​​​​​​​​

ចុច​អាន៖ ព័ត៌មាន​​ថ្មី​បំផុត​ជុំវិញ​ការ​វាយ​ប្រហារ​នៅ​ប៉ារីស

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​