ផ្លែចេកអាចកម្រក់ខ្លាញ់ក្បាលពោះក្នុងរយៈពេល ១សប្តាហ៍

អ្នកណា​ៗក៏ចង់បាន​រាងកាយ​រឹងមាំ និងមានសុខភាព​ល្អដែរ ប៉ុន្តែ​អ្នក​រាល់គ្នា​មិនបាន​ដឹងថា ក្តីសុបិន្ត​មួយនេះ ពិបាក​ក្នុងការ​សម្រេចណាស់។ វិធីសាស្រ្ត​ដើម្បីឲ្យ​ជីវិត​យើង​មាន​សុខភាព​​ល្អ និងរឹងមាំ​បានយ៉ាង​លឿន​នោះ គឺការទទួល​ទាន​​អាហារ។ ការទទួលទាន​អាហារ​មិនមាន​ភាពប្រក្រតី និង​ការធ្វើលំហាត់ប្រាណ​បាន​តិចតួចពេក វាបាន​ជះឥទ្ធិពល​ទៅលើ​ការ​បំផ្លិចបំផ្លាញ​សរីរាង្គកាយ​របស់យើង។ មនុស្សជាច្រើន​កំពុងតែទទួល​រងនូវប្រយុទ្ធប្រឆាំងនឹង​ភាពធាត់ និងកម្រិត​ជាតិខ្លាញ់ខ្ពស់​ក្នុង​រាងកាយ។
 
ផ្លែចេកអាចកម្រក់ខ្លាញ់ក្បាលពោះក្នុងរយៈពេល ១សប្តាហ៍
ប្រសិនបើ​មានពេលវេលា​គ្រប់គ្រាន់ អ្នកគួរតែព្យាយា​ម​ធ្វើលំហាត់ប្រាណឲ្យ​ច្រើន និង​ទៀតទាត់​។ តែសម្រាប់អ្នក​ដែលមិនមាន​ពេលគ្រប់គ្រាន់​ក្នុងការធ្វើលំហាត់ប្រាណ​ អាច​ប្រើប្រាស់​ភេសជ្ជៈធម្មជាតិមួយនេះ វានឹង​ជួយ​សម្រក​ទម្ងន់ ហើយបំផ្លាញ​ជាតិខ្លាញ់​ត្រឹមតែ ១សប្តាហ៍​តែប៉ុណ្ណោះ។
ភេសជ្ជៈនេះ ត្រូវបានផ្សំឡើយពី ផ្លែចេក និងគ្រឿង​ផ្សំដែលមានអត្ថប្រយោជន៍មួយចំនួន​ជាច្រើនទៀត ដែលអាចជួយរំលាយជាតិខ្លាញ់នៅ​ត្រង់ក្បាលពោះ ទៅតាមអ្វី​ដែលអ្នក​ចង់​បាន​។ ផ្លែចេកបានដើរតួយ៉ាងសំខាន់​ក្នុងដំណើរការ​ក្នុងការបំបាត់​ជាតិពុល ហើយអ្នកអាច​បន្ថែមគ្រឿងផ្សំ​ចំនួនផ្សេងទៀតដូចជា spinach បន្លែម្យ៉ាង​ដូចជា​ស្ពៃខ្មៅ ឬដើម​កប្បាស ដែល​វាមានផលល្អ​ក្នុងការកាត់បន្ថយ​ជាតិខ្លាញ់។ ការ​រៀបចំភេសជ្ជៈ ដែលផ្សំ​ចេញពីផ្លែចេក​នេះ វាមាន​លក្ខណៈសាមញ្ញបំផុត អ្នកគ្រាន់តែ​ត្រូវអនុវត្ត​ដូច​ខាងក្រោម៖
ជាដំបូងអ្នកត្រូវការគ្រឿងផ្សំដូចខាងក្រោម ៖
- ចេកទុំមួយផ្លែ
- ទឹកក្រូចមួយពែង
- ប្រេងដូងមួយស្លាបព្រាបាយ 
- គ្រាប់កប្បាសពីរស្លាបព្រាបាយ  
- ម្សៅទឹកដោះថ្លាពីរស្លាបព្រាបាយ 
- ខ្ញីមួយជំនិត 
- ទឹកដោះគោរជូរកន្លះពែង 
វិធីធ្វើគ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែ​យកគ្រឿងផ្សំទាំងអស់នេះដាក់បញ្ចូលគ្នា បន្ទាប់មកក្រឡុក​ឲ្យក្លាយទៅជាល្បាយ។ ក្រោយពេល​បានជាល្បាយហើយអ្នកត្រូវផឹក​ភ្លាមៗ មុន​ពេលញ៉ាំអាហារពេលព្រឹក ហើយ​នៅក្នុងរយៈពេល  ១សប្តាហ៍នឹងឃើញប្រសិទ្ធិភាព៕
ដោយ៖ Ah mouy
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ផ្លែចេកអាចកម្រក់ខ្លាញ់ក្បាលពោះក្នុងរយៈពេល ១សប្តាហ៍