ប្រជាជនរាប់រយនាក់ គ្មានភាពភ័យខ្លាច មកឈរតម្រង់ជួរ ចាំបរិច្ចាគឈាម ជួយជនរងគ្រោះ អំពើភេវរកម្ម នៅប៉ារីស

បារាំង៖ មនុស្សរាប់រយនាក់ បានចេញមកឈរតម្រង់ជួរពេញដងផ្លូវ ដើម្បីចូលរួមធ្វើការបរិច្ចាគឈាម ជួយសង្គ្រោះជីវិតជនរងគ្រោះ ក្នុងអំពើភេវរកម្ម ដ៏គួរតក់ស្លុតបំផុតមួយ ដែលបានកើតឡើង នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីយប់ថ្ងៃសុក្រ ទី១៣ វិច្ឆិកា ២០១៥ កន្លងទៅថ្មីៗនេះ។

អំពើវាយប្រហារភេវរកម្ម ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត និងបាញ់ប្រហារនៅទីក្រុងប៉ារីស បានសម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១២៩នាក់ និង​មានអ្នករបួស ៣៥០នាក់ផ្សេងទៀត ខណៈដែលក្រុមគ្រូពេទ្យ បាននិងកំពុងតែព្យាយាមជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលបានរងរបួសនៅក្នុងហេតុការណ៍ដ៏ ព្រៃផ្សៃនេះ។ យ៉ាងណាមិញ ប្រជាជនរាប់រយនាក់ បានធ្វើដំណើរចេញពីផ្ទះ និងសុខចិត្តមកឈរតម្រង់ជួរ ដើម្បីបរិច្ចាគឈាម នៅសេវាកម្មជាតិផ្តល់ឈាម EFS ប្រចាំទីក្រុងប៉ារីស ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះផងដែរ។

តំណាងសេវាកម្មជាតិផ្តល់ឈាម EFS បានប្រាប់ថា ក្នុងថ្ងៃនេះមានសប្បុរជនជាច្រើនរយនាក់ បានធ្វើការបរិច្ចាគ ឈាមគ្រប់គ្រាន់ សំរាប់តម្រូវការក្នុងជួយជនរងគ្រោះ។ ប៉ុន្តែពួកគេ ចាំបាច់រក្សាទុក ឈាមដែលបាន បរិច្ចាគឲ្យ បានល្អត្រឹមត្រូវ ពីព្រោះ​ ពួកគេត្រូវការ​ឈាមដែលបរិច្ចាគ ១០,០០០ ប្លោក ជារៀងរាល់ថ្ងៃទៀត ដើម្បីបំពេញ តម្រូវការ ចំាបាច់សំរាប់ជួយជនរងគ្រោះទាំងអស់៕

ប្រជាជនរាប់រយនាក់ គ្មានភាពភ័យខ្លាច មកឈរតម្រង់ជួរ ចាំបរិច្ចាគឈាម ជួយជនរងគ្រោះ អំពើភេវរកម្ម នៅប៉ារីស
ប្រជាជនជាច្រើនរយនាក់ បានកំពុងឈរតម្រង់ជួរចាំបរិច្ចាគឈាម

ប្រភព | 

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត