ម៉ោង១០ព្រឹកស្អែក​ សម្តេចតេជោ ​ហ៊ុន សែន​ អញ្ជើញទៅ​គោរពវិញ្ញាណក្ខន្ឋ​នៅស្ថានទូតបារំាង

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលនោះទេ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នឹងអញ្ជើញទៅ​គោរពវិញ្ញាណក្ខន្ឋអ្នកស្លាប់​ក្នុងព្រឹត្តិការណ៍អំពើភេវរកម្ម​បំផ្ទុះ​គ្រាប់​នៅក្រុងប៉ារីស​កាលពីយប់​ថ្ងៃទី១៣ ​វិច្ឆិកាកន្លងមកនេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបានបញ្ជាក់ទៀតថា ​តាមគម្រោងពិធីខាងលើ​នឹងប្រព្រឹត្តទៅនៅ​ម៉ោង១០ព្រឹកថ្ងៃទី១៦​ វិច្ឆិកា ២០១៥ ​នៅស្ថានទូតបារំាង​ប្រចំាកម្ពុជា​ ស្ថិតនៅក្បែរ​រង្វង់គល់ស្ពានជ្រោយចង្វារ​ប៉ែកខាងលិច ។

គួរបញ្ជាក់ថា​ យោង​តាម​តុល្យ​ការ​​បណ្តោះ​អាសន្ន​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​ ​សុក្រ ទី​១៣​ វិច្ឆិកានៅ​ក្រុង​ប៉ារីស​​បណ្តាលឲ្យមនុស្ស​ស្លាប់១២៩នាក់ ​និង របួស​៣៥១នាក់ ​ក្នុងនោះ៨០នាក់​រងរបួសធ្ងន់ ៕