នគរបាល​ឃុំ​រាម​ចាប់ខ្លួន​ជនសង្ស័យ​កាច់​សោ​.​ក​ម៉ូតូ​បាន​ម្នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ជា​ចោរ​កាច់​សោ​.​ក​ម៉ូតូ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃុំ​រាម​ចាប់ខ្លួនបាន​ ខណៈ​ពេល​កំពុង​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​ហើយ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ក៏​បាន​ប្រតាយប្រតប់​គ្នា តែ​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូរ​ត់ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ​ផ្សារ​ស្មាច់​ដែង ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ស្រស់ រ​ដ្ឋា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្យា​ង​ខាងជើង ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង បាន​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ តាកែវ ១B-៤៨២៣ របស់​ជន​រង​គ្រោះ​ឈ្មោះ នួន ច​ន្នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ដែល​កំពុង​ចត​នៅ​ចំណុច​ខាងលើ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ឃុំ​រាម ចំណែក​ម៉ូតូ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ៕