រញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ នៅភាគខាងកើត ប្រទេសចិន

ប៉េកាំង៖ នៅថ្ងៃសៅរ៍ម្សិលមិញ មានករណីរញ្ជួយដីមួយ បានកើតឡើងនៅភាគខាងកើត ប្រទេសចិន ក្នុងកម្រិត៧.២រ៉ិចទ័រ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ថា នៅឆ្នេរសមុទ្រប៉ែកខាង កើតប្រទេសចិន នៅវេលាម៉ោងប្រមាណ៤ និង៥១នាទីព្រឹក មានករណីរញ្ជួយដីមួយបានកើតឡើង ដោយតាមការវាស់ស្ទង់ អំពីកម្រិតរញ្ជួយ គឺរហូតដល់៧.២រ៉ិចទ័រឯណោះ ។

មជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដីចិន ហៅកាត់ថា (CENC)បានឲ្យដឹងថា ផ្អែកតាមការត្រួតពិនិត្យ ឃើញថា កម្រិតរញ្ជួយគឺមានកម្រិត៣១ដឺក្រេនៃទទឹងស្ថិតនៅភាគខាងជើង និង១២៨.៧ដឺក្រេ ស្ថិតនៅ រយៈបណ្តោយប៉ែកខាងកើត ក្នុងជម្រៅប្រមាណ១០គីឡូម៉ែត្រ ។

សម្រាប់ព័ត៌មានលម្អិតនៃគ្រោះរញ្ជួយដីនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ថាមានការវិវត្តន៍ ដល់ កម្រិតណានៅឡើយទេ ៕

រញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ នៅភាគខាងកើត ប្រទេសចិន