ត្រី​យក្ស​ដ៏​កម្រ​បង្ហាញ​ខ្លួន​នៅ​កម្ពុជា

ត្រី​យក្ស​ដ៏​កម្រ​បង្ហាញ​ខ្លួន​នៅ​កម្ពុជា

ក្រុម​អ្នក​នេសាទ​នៅ​ក្បែរ​ទីក្រុង​ភ្នំពេញ បាន​ចាប់​បាន​ត្រី​យក្ស​មួយ​ក្បាល​កាល​ពី​ដើម​សប្ដាហ៍ ឥលូវ​នេះ​បាន​ប្រលែង​ត្រី​ប្រវែង​ជាង​២​ម៉ែត្រ​នេះ (ជិត​៧​ហ្វីត) ចូល​ក្នុង​ទន្លេ​មេគង្គ​វិញ​ហើយ។ នេះ​យោង​តាម​គេហទំព័រ Yahoo News។

នេះ​ជា​ករណី​ដំបូង​ក្នុង​ឆ្នាំ​នេះ​ដែល​គេ​ចាប់​បាន​ត្រី​យក្ស ដែល​គេ​ស្គាល់​ថា​ជា​ប្រភេទ “ត្រី​រាជ ឬ​ Royal Fish” ដោយ​សារ​តែ​ទំហំ​ដ៏​ធំ​វា។

 

ត្រី​យក្ស​ដ៏​កម្រ​បង្ហាញ​ខ្លួន​នៅ​កម្ពុជា

សកម្មភាព​លោក Hogan ជួយ​ក្រុម​មន្ត្រី​ជលផល​កម្ពុជា​ប្រលែង​ត្រី​ទៅ​ក្នុង​ទន្លេ​មេគង្គ

(រូបភាព៖ សាកលវិទ្យាល័យ Nevada)

 

លោក Zeb Hogan ​ជីវៈ​វិទូ​មក​សាកលវិទ្យាល័យ Nevada សហរដ្ឋអាមេរិក ដែល​សិក្សា​លើ​ពូជ​ត្រី​នេះ​អស់​ជិត ២០​ឆ្នាំ​មក​ហើយ បាន​និយាយ​ថា “នេះ​ពិត​ជា​មិន​ធម្មតា​មែន។ វា​បញ្ជាក់​ថា ពូជ​ត្រី​ទឹក​សាប​ដ៏​កម្រ និង​ជិត​ផុត​ពូជ​នេះ​នៅ​តែ​មាន​នៅ​ក្នុង​កម្ពុជា និង​បន្ត​ផ្លាស់​ទី​ចេញ​ពី​បឹង​ទន្លេសាប​ទៅ​ក្នុង​ទន្លេ​មេគង្គ”។

 

Hogan ដែល​ស្ថិត​ក្នុង​ពេល​ចាប់​បាន​ត្រី​នេះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ក្នុង​ទន្លេ​មេគង្គ បាន​បន្ត​ថា “វា​មាន​ប្រវែង​ជាង​២​ម៉ែត្រ ហើយ​ជា​ត្រី​ធំ​ណាៗ​ទាំង​អស់​ដែល​ចាប់​បាន​នៅ​អាមេរិក​ក្នុង​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយ​នេះ។

 

ត្រី​យក្ស​ដ៏​កម្រ​បង្ហាញ​ខ្លួន​នៅ​កម្ពុជា

(រូបភាព៖ Zeb Hogan/World Wildlife Fund)

 

អ្នក​វិទ្យាសាស្ត្រ​បាន​ប៉ាន់ស្មាន​ថា ចំនួន​ត្រី​សរុប​នៃ​ពូជ​នេះ​បាន​ធ្លាក់​ចុះ​៩០%​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ ហើយ​អាច​មាន​ចំនួន​ពីរ​បី​រយ​ក្បាល​ប៉ុណ្ណោះ៕

 

ដោយ៖ សុផាត
ប្រភព៖ Yahoo News