បក្ស​ទាំងពីរ​បេជ្ញា​​បន្ត​វប្បធម៌​​សន្ទ​នា ​ខណៈ​ដៃគូ​សន្ទនា​ម្ខាង​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​​យុវជន​មួយ​ក្រុម​បាន​ជួប​ជជែក​គ្នា​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ គណបក្ស​សង្គ្រោះជាតិ​ ស្តីពី ​ការ​ចូលរួម​របស់​ក្រុម​យុវជន​ក្នុង​ការ​ពង្រឹង​វ​ប្បធម៌​សន្ទនា​។ ​វប្បធម៌​សន្ទនា​ ដែល​កំពុង​រង​ការ​រង្គោះ​រង្គើ​យ៉ាង​ខ្លាំង​នា​រយៈកាល​ចុង​ក្រោយ​នេះ​។ ​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ តំណាង​គណបក្ស​កាន់​អំណាច ​និង ​គណបក្ស​ប្រឆាំង​ដែល​បាន​ចូលរួម​នោះ ​បាន​បញ្ជាក់​ព្រម​គ្នា​ថា ​នឹង​នៅតែ​បន្ត​វប្បធម៌​សន្ទនា​ បើ​ទោះបី​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​បែបណា​ក៏​ដោយ​។