សម្តេចតេជោ នឹង​ជួបជាមួយ​កីឡាការិនី ​ផ្នែក​ប៉េតង់​ឈ្នះ​មេដាយមាស ពិភពលោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអនុញ្ញាត អ្នកស្រី កែ ឡេង ដែលជាម្ចាស់ មេដាយមាស ផ្នែកកីឡាប៉េតង ពិភពលោក ចូលជួបសម្តែង ការគួរសម នៅថ្ងៃអង្គារ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ។

ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្តេចបង្ហោះ នៅព្រឹកថ្ងៃអាទិត្យនេះថា “នៅថ្ងៃអង្គារ៍ខាងមុខនេះ ខ្ញុំព្រះករុណាខ្ញុំនឹងជួបជាមួយ កីឡាការិនី ជ័យលាភីមេដាយមាស ផ្នែកកីឡាប៉េតង់ ដែលទើបទទួលជ័យជំនះពីពេលថ្មីៗ។ នេះជាមោទនៈភាព របស់កម្ពុជាយើងទាំងមូល ហើយខ្ញុំព្រះករុណាខ្ញុំ មានជំនឿថា វិស័យកីឡា កម្ពុជានឹងរីកលូតលាស់ ឆាប់រហ័សក្នុងពេលដ៏ខ្លី ក្រោយពេលដែលពហុកីឡាដ្ឋានជាតិ ខ្នាតអន្តររបស់យើង សាងសង់រួចនៅមុនឆ្នាំ ២០២៣ ខាងមុខនេះ”។

អ្នកស្រី កែ ឡេង បានក្លាយជាម្ចាស់មេដាយមាសជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍ប៉េតង់ពិភពលោកលើកទី១៥ (ផ្នែកស្រ្តី) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីដើម ខែវិច្ឆិកា ឆ្នាំ២០១៥។ អ្នកស្រីធ្លាប់បានឈ្នះពានរង្វាន់ជាច្រើន ក្នុងការប្រកួតកីឡានេះនៅលើពិភពលោក ដែលជួយលើកកម្ពស់កិត្តិយសជូនប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចបានលើកទឹកចិត្ត និងជំរុញយុវជនឲ្យចូលរួមក្នុងវិស័យកីឡាឲ្យកាន់តែច្រើន។ កីឡា GOLF ជាប្រភេទកីឡាងាយហ្វឹកហាត់ ដែលអាចចូលរួមប្រកួតលើឆាកអន្តរជាតិបានផងដែរ។ សព្វថ្ងៃកម្ពុជាមានទីលានហាត់វាយកូនគោលជាច្រើនកន្លែងដែលជួយសម្រួលដល់ការហ្វឹកហាត់របស់កីឡាករ ដែលមានចំណង់ចំណូលចិត្តលើ GOLF៕

សម្តេចតេជោ នឹង​ជួបជាមួយ​កីឡាការិនី ​ផ្នែក​ប៉េតង់​ឈ្នះ​មេដាយមាស ពិភពលោក

សម្តេចតេជោ នឹង​ជួបជាមួយ​កីឡាការិនី ​ផ្នែក​ប៉េតង់​ឈ្នះ​មេដាយមាស ពិភពលោក

សម្តេចតេជោ នឹង​ជួបជាមួយ​កីឡាការិនី ​ផ្នែក​ប៉េតង់​ឈ្នះ​មេដាយមាស ពិភពលោក