អភិបាលខណ្ឌ​សែនសុខ ជួប​សំណេះសំណាល ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ ​៤០០នាក់

ភ្នំពេញ៖ លោលី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរ ប្រមាណជាង៤០០នាក់ នៅក្នុងបរិវេណសាលាសង្កាត់ទឹកថ្លា កាលពីវេលាម៉ោង៨កន្លះដល់ម៉ោង៩កន្លះ នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិការ ឆ្នាំ ២០១៥ ដោយមានការចូលរួមពីលោកចៅសង្កាត់ និងលោកមេភូមិ ទាំងអស់ ។

លោកអភិបាលខណ្ឌ បានមានប្រសាសន៍ សំណេះសំណាល ទៅកាន់ក្រុមកម្មករនៅទីនោះថា ស្ថានភាពនិងជីវភាពរស់នៅ កម្មកររបស់យើង នៅព្រះរាជាណាចក្រកម្ពុជា នៅពេលនេះកាន់តែមាន ភាពប្រសើរបន្តិចម្តងៗហើយដោយសារ មានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានតម្លើងប្រាក់ប៊ៀវត្សគោលបាន ជាង១២០ដុល្លារ យ៉ាងតិចបំផុត ។ ក្រៅពីនេះ រដ្ឋាភិបាលបានណែនាំដល់ស្ថាប័ន ផ្នែករដ្ឋករទឹក និងស្ថាប័ន ផ្នែកអគ្គិសនី ត្រូវតែបញ្ចុះតម្លៃសេវាប្រើប្រាស់ំរាប់ការស្នាក់នៅរបស់កម្មករនៅគ្រប់តំបន់ នឹងរហូតឈានទៅ រកកែសំរួលដល់ការកំណត់តម្លៃអនុគ្រោះផ្ទះជួលជូនដល់
កម្មករទៀតផងដើម្បី លើកស្ទួយដល់ជីវភាព និងការរស់នៅរបស់បងប្អូនកម្មករ អោយកាន់តែប្រសើរ ឡើង ។

ដោយឡែកសំរាប់កម្មករស្នាក់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ លោកអភិបាល ខណ្ឌបានណែនាំឱ្យអោយ លោក មេភូមិ និងលោកចៅសង្កាត់ ត្រូវយកលេខទូរស័ព្ទបិទ នៅមុខផ្ទះជួល ទាំងអស់ដើម្បី មានបញ្ហាអ្វីកើតឡើង ងាយស្រួលដល់កម្មករទាក់ទងប្តឹងរាយការណ៍ដេីម្បីអោយមកជួយអន្តរាគមន៍ ហើយលោកមេភូមិនិងរាយការណ៍ បន្តមកចៅសង្កាត់ដើម្បីនឹងចាត់ការដោះស្រាយជូន ។

លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា បានមានប្រសាសន៍ថា នៅក្នុងមូលដ្ឋានសង្កាត់ទឹកថ្លាមានភូមិចំនួន៩ហើយមានរោងចក្រចំនួន៣០ ។ ចំណែកក្រុមកម្មករដែល បានអញ្ជើញមកចូលរួម ក្នុងកម្មវិធីសំណេះសំណាល ជាមួយលោកអភិបាល ខណ្ឌថ្ងៃនេះមានចំនួនរហូតជាង ៤០០នាក់ឯណោះ លើសពីការអញ្ជើញអោយមកចូលរួម ។

ក្រោយបញ្ចប់មការសំណេះសំណាល លោក លី សាវេត បានចែកជូននូវសារុង ម្នាក់ៗចំនួនដល់់កម្មករទាំងអស់ដែលមានវត្តនៅទីនោះ ជាអនុស្សាវរីយ៍ ដែលបានចំណាយពេលវេលា ដ៍មានតម្លៃនៅថ្ងៃអាទិត្យ ត្រូវឈប់សំរាក មកស្តាប់ការសំណេះសំណាលនោះ ដែលបង្ហាញពីមនោសញ្ចេតនា និងទំនាក់ទំនងល្អ រវាង ថ្នាក់ដឹកអាជ្ញាធរជាមួយ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាទំលាប់និងជាវប្បធម៌ចែករំលែក របស់មន្ត្រីគណៈបក្សប្រជាជនកម្ពុជា៕