ក្រុមការងារ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ក្រចេះ​ បន្ត​ចុះអន្តរាគមន៍​បូមទឹក​ បំពេញ​អាងទឹក​អូរ​សំរោង​ និង​អាងទឹក​តាសេង

ក្រចេះ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានបន្តចុះអន្តរាគមន៍ បូមទឹកបំពេញអាងទឹក អូរសំរោង និងអាងទឹកតាសេង សម្រាប់ផ្គត់ផ្គង់ដំណាំស្រូវ រដូវប្រាំងរបស់បងប្អូន ប្រជាកសិករក្នុងឃុំពង្ររ ស្រុកឆ្លូង ខេត្តក្រចេះ ។

លោក ហេង រ័ត្នមុនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានប្រាប់ឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពទឹកនៅក្នុងអាងទឹកអូរសំរោង និងអាងទឹក តាសេង នៅមានកម្រិតតិចតួច មិនគ្រប់គ្រាន់សម្រាប់បម្រើដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករ ប្រមាណ ១៣៥ ហិកតា ស្ថិតក្នុងឃុំពង្ររ ស្រុកឆ្លូង  ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានរៀបចំដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង ដើម្បីបូមយកទឹកពីប្រឡាយ នៃប្រព័ន្ធធារាសាស្ត្រកំពង់រាំង មកបំពេញបន្ថែម ។

លោក ហេង រ័ត្នមុនីដា បានបន្តថា ក្រៅពីការងារបូមទឹកបំពេញអាងទឹកអូរសំរោង និងអាងទឹកតាសេង ស្ថិតក្នុងឃុំពង្ររ ស្រុកឆ្លូង ក្រុមការងាររបស់យើងក៏កំំពុង ដំណើរការបូមទឹក បំពេញអាងទឹក ចំនួន ០៤ កន្លែង ផ្សេងទៀត នៅក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង និងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ៕