​របស់​ល្អ សម្រាប់​ព្យាបាល អាការៈ “​រលាក​ឆ្អឹងច្រមុះ​ស៊ី​នុស​”

​របស់​ល្អ សម្រាប់​ព្យាបាល អាការៈ “​រលាក​ឆ្អឹងច្រមុះ​ស៊ី​នុស​”

​ការ​រលាក​ឆ្អឹងច្រមុះ​ស៊ី​នុស តែងតែ​មក​ជាមួយនឹង​ការ​តឹង​ច្រមុះ ពិបាក​ដកដង្ហើម និង​ឈឺក្បាល ជាពិសេស នៅ​ពេល​អាកាសធាតុ​កាន់តែ​ត្រជាក់ បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។ ប្រសិនបើ​អ្នក​គិតថា មិន​ចង់​លេបថ្នាំ​ទេ នោះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​វិធីសាស្ត្រ​ធម្មជាតិ​មួយ ដែល​អ្នក​អាច​រក​គ្រឿងផ្សំ​វា ចេញពីផ្ទះ​បាយ​របស់​អ្នក​បាន​។ វា​មាន​ភាពងាយស្រួល មាន​ប្រសិទ្ធភាព ចំណេញ​ពេលវេលា និង​ចំណាយ​លុយ​តិច​ទៀតផង​។​

​គ្រឿងផ្សំ ៖
-​    ​ទឹកឃ្មុំ ១ ពែ​ង​
-​    ​ទឹក​ក្រូចឆ្មា ១ កូន​ពែង​
-​    ​ស្ពៃ​ក្រហម ៥ ទៅ ៧ ម៉ើម​
-​    ​ខ្ទឹមបារាំង​ស្វាយ ១ ចំនួន​
-​    ​ខ្ទឹម​ស ៦ កំពឹស​តូចៗ​។​

​វិធី​ធ្វើ ៖
១. លាង​បន្លែ​ទាំងនេះ រួច​បកសំបក​ខ្ទឹមបារាំង និង​ខ្ទឹមស​ឲ្យបាន​ស្អាតល្អ​
២. ហាន់​វា​ជា​ចំណិត​តូច​
៣. ដាក់ចូល​ម៉ាស៊ីន រួច​ក្រឡុក​ចូលគ្នា​
៤. ចាក់​វា​ចូលក្នុង​កែវ​មួយ រួច​ដាក់​ក្នុង​ទូរ​ទឹកកក មុន​នឹង​ញ៉ាំ​។​

​វិធី​ទទួលទាន ៖
-​    ​ចំពោះ​មនុស្ស​ធំ ទទួលទាន ២ ស្លាបព្រា​បាយ ឬ​ច្រើន​ជាង​នេះ ក្នុងមួយ​ថ្ងៃ​
-​    ​កូនក្មេង ៖ ច្រើន​បំផុត​គឺ ១ ស្លាបព្រា​បាយ ក្នុង​មួយ​ថ្ងៃ​។​
​អ្នកនឹង​ឃើញ​លទ្ធផល ក្នុង​រយៈពេល​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។