​ទម្លាប់​អាក្រក់​មុន​ចូល​គេង ទាំង ១២ ដែល​គួរ​ចៀសវាង បើ​ចង់​រស់​បាន​យូរ …

​ទម្លាប់​អាក្រក់​មុន​ចូល​គេង ទាំង ១២ ដែល​គួរ​ចៀសវាង បើ​ចង់​រស់​បាន​យូរ ...

​ខាងក្រោម​នេះ គឺជា​ទម្លាប់​ដែល​អ្នក គួរតែ​ចៀសវាង នៅពេល​យប់ ជាពិសេស ប្រសិនបើ​អ្នក មាន​បញ្ហា​គេង​មិន​លក់​។​

# ១ ឈប់​ទទួល​ទាន​គ្រឿង​ស្រវឹង ឬ​ទឹក មុនពេល​ចូល​គេង​។ ប្រសិនបើ​អ្នក ផឹកទឹក​ច្រើន ១ ឬ ២ ម៉ោង​មុន​ចូល​គេង នោះ​អ្នក​ប្រាកដ​ជា​ត្រូវ​ភ្ញាក់ ទៅ​បន្ទប់ទឹក​ពីរ​បី​ដង​ដែរ​ហើយ​។​
# ២ ចៀសវាង​ទម្លាប់ គេង​ច្រើន​នៅ​ពេល​ថ្ងៃ​។​
# ៣ កុំ​លេង​ឧបករណ៍​អេឡិចត្រូនិច មុន​ចូល​គេង ពីព្រោះ​ពន្លឺ​ដែល​បាញ់​ចេញពី ទូរស័ព្ទដៃ កុំព្យូទ័រ ឬ​ទូរទស្សន៍ នឹង​រំខាន​ដល់​ខួរក្បាល​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់​។​
# ៤ ប្រសិនបើ​អ្នក​មាន​ទម្លាប់​អាន​សៀវភៅ មុន​ចូល​គេង ហើយ​គេង​មិន​លក់ អ្នក​គួរតែ​សាកល្បង​ចៀ​សវាងវា​សិន​ហើយ​។​
# ៥ កុំ​ប្រើ​នាឡិកា​មាន​ពន្លឺ នៅក្នុង​បន្ទប់​គេង ពីព្រោះ វា​អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នក ដោយសារតែ​ពន្លឺ​របស់​វា ភ្ញោ​ច​ទៅ​ខួរក្បាល​របស់​អ្នក​។​
# ៦ កុំ​ប្រើ​ពូក​អន់ៗ ពីព្រោះ បើ​អ្នក​គេង​ដោយ​គ្មាន​ផាសុកភាព នោះ​អ្នក​មិន​ងាយ​គេង​លក់​ឡើយ​។​
# ៧ ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​ហើយ យ៉ាងហោច​ណាស់​មុន​ចូល​គេង ២ ម៉ោង ពីព្រោះ បើ​អ្នក​គេង​ទាំង​តឹង​ពោះ នោះ​ខ្លួនប្រាណ​អ្នក នឹង​ដាស់​អ្នក​ដើម្បី​រំលាយ​អាហារ​។​
# ៨ ការ​ហាត់ប្រាណ ជួយ​ឲ្យ​អ្នកគេង​លក់​ស្រួល និង​មាន​សុខភាព​ល្អ ប៉ុន្តែ អ្នក​មិន​ត្រូវ​ហាត់ប្រាណ យ៉ាងហោចណាស់ ៣ ម៉ោង​មុន​ចូល​គេង​។​
# ៩ បើ​ជើង​អ្នក​រងា នោះ​អ្នក​មិន​ងាយ​គេង​លក់​ឡើយ ដូច្នេះ ចូរ​ផ្លាស់ប្តូរ​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ពាក់​ស្រោមជើង​បន្ថែម​។​
# ១០ ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ទើប​អាច​គេង​លក់​ស្រួល​។ ចូរ​ដាក់​ផែនការ​ប្រចាំថ្ងៃ និង​កំណត់ពេល​ដូចជា ពេល​ញ៉ាំ​បាយ ពេល​សម្រាក ពេល​ដុសធ្មេញ និង​ពេល​ចូល​កេង​ជាដើម​។​
# ១១ កុំ​ផឹក​កាហ្វេ cappuccino យ៉ាងហោចណាស់ ៤ ម៉ោង មុន​ចូល​គេង​។ ជាតិ​កាហ្វេ​អ៊ី​ន តែងតែ​ធ្វើឲ្យ​មនុស្ស គេង​មិនសូវ​លក់​។​
# ១២ គេង​ក្នុង​ទីតាំង​ងាយស្រួល និង​មាន​ផា​សុកភាព ដើម្បី​កុំឲ្យ​ឈឺ​ខ្នង ឬ​ឈឺចង្កេះ ពេល​ភ្ញាក់​មកវិញ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។