បច្ចេកវិទ្យា​ Bluetooth នឹង​ធ្វើ​ការ​​ Update ឲ្យ​ខ្លាំង​ជាង​មុន​នៅ​ឆ្នាំ​ក្រោយ​នេះ​


បច្ចេកវិទ្យា​ Bluetooth នឹង​ធ្វើ​ការ​​ Update ឲ្យ​ខ្លាំង​ជាង​មុន​នៅ​ឆ្នាំ​ក្រោយ​នេះ​

បច្ចេកវិទ្យា​មួយ​ក្នុង​ចំណោម​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​លើ​ពិភពលោក​នឹង​ធ្វើ​ការ​ Update នៅ​ឆ្នាំ​ខាង​មុខ​នេះ។

 

បច្ចេកវិទ្យា​ Bluetooth នឹង​ធ្វើ​ការ​​ Update ឲ្យ​ខ្លាំង​ជាង​មុន​នៅ​ឆ្នាំ​ក្រោយ​នេះ​

 

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Bluetooth Special Interest Group (SIG) បាន​ធ្វើ​ការ​ប្រកាស​​ពី​ការ​កែ​សម្រួល​បច្ចេកវិទ្យា​​ Bluetooth ដែល​នឹង​ធ្វើ​ឲ្យ​វា​​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ឆ្នាំ​២០១៦។ នាយក​ក្រុមហ៊ុន​ Bluetooth SIG លោក​ Toby Nixon បាន​លើក​ឡើង​ថា​ការ​កែ​សម្រួល​ថ្មី​នេះ​​មាន​រួម​បញ្ចូល​នូវ​ការ​បន្ថែម​​ប្រវែង​ឆ្ងាយ​មុន​៤​ដង​ប្រៀប​នឹង​ Bluetooth បច្ចុប្បន្ន។ មិន​តែ​ប៉ុណ្ណោះ​ក៏​​នឹង​​បង្កើន​ល្បឿន​​លឿន​ជាង​មុន​១០០​ភាគ​រយ​​ ដោយ​​ថាមពល​ដែល​ Bluetooth ត្រូវ​ការ​​មិន​មាន​ការ​បន្ថែម​នោះ​ឡើយ។

 

ការ​ភ្ជាប់​គ្នា​ជា​លក្ខណៈ​ Mesh ក៏​ជា​ការ​កែ​សម្រួល​ដ៏​​សំខាន់​​មួយ​ដែរ​ ​ដោយ​វា​នឹង​​អាច​ឲ្យ​​ឧបករណ៍​ Bluetooth ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​បណ្ដាញ​មួយ​ដែល​គ្រប​ដណ្ដប់​ទូទាំង​អគារ​ ឬ​គេហដ្ឋាន។

 

បច្ចុប្បន្ន​នេះ​ Bluetooth បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ភ្ជាប់​ Gadget ជា​ច្រើន​ ហើយ​ជា​មួយ​នឹង​ការ​ Update ថ្មី​នា​ពេល​ខាង​មុខ​នេះ​នឹង​ជួយ​ឲ្យ​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ឧបករណ៍​កាន់​តែ​ទូលំទូលាយ​ជាង​មុន៕​​​​​​​​​​

ចុច​អាន៖ ក្រុមហ៊ុន​មួយ​បង្កើត​ម៉ាស៊ីន​លក់​ឡាន​ដំបូង​គេ​

 

បច្ចេកវិទ្យា​ Bluetooth នឹង​ធ្វើ​ការ​​ Update ឲ្យ​ខ្លាំង​ជាង​មុន​នៅ​ឆ្នាំ​ក្រោយ​នេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Fox​​​​​​​News

នាំមកជូនដោយ

បច្ចេកវិទ្យា​ Bluetooth នឹង​ធ្វើ​ការ​​ Update ឲ្យ​ខ្លាំង​ជាង​មុន​នៅ​ឆ្នាំ​ក្រោយ​នេះ​