បាក់​ដី​នៅ​ចិន​ស្លាប់​មនុស្ស​9​នាក់ បាត់​ខ្លួន​12​នាក់

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា មនុស្ស​៩​នាក់​ស្លាប់ និង​២៨​នាក់​ទៀត​បាត់​ខ្លួន​បន្ទាប់​ពី​ការ​បាក់​ដី​ដែល​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ក្នុងភូមិ​មួយ​នៃ​ខេត្ត ZHEJIANG ភាគ​ខាងកើត​ប្រទេស​ចិន ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ អាជ្ញាធរ​ក្រុង​បញ្ជាក់​ថា ការ​បាក់​ដី​កើត​មាន​នា​ថ្ងៃ​ទី​១៣ វិច្ឆិកា វេលា​ម៉ោង​២២​និង​៥០​នាទី​ក្នុងភូមិ​លី​ដុ​ង សង្កាត់​យ៉ា​ស៊ី ក្នុង​ខណ្ឌ LIANDU ក្រុង LISHUI ។

សេចក្តី​ប្រកាស​បន្ត​ថា ភក់ និង​ថ្ម​បាន​ហូរ​កប់​ផ្ទះ​២៧​ខ្នង ក្នុង​ទីក្រុង​នេះ​ហើយ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ចាប់ផ្តើម​ភ្លាម​ៗ​ក្រោយ​ការ​បាក់​ដី ។ មនុស្ស​ជាង​២.៣០០​នាក់ និង​រថយន្ត​៦០​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ ។

ទីក្រុង LISHUI ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ភ្លៀង​នៅ​បន្ត​ក្រោយ​ការ​បាក់​ដី​នោះ ៕