ចោរចូលប្លន់ធនាគារ បាញ់តទល់ជាមួយសន្តិសុខ បណ្តាលឲ្យនារីវ័យក្មេងម្នាក់ ត្រូវគ្រាប់ចំកណ្តាលផ្ទៃមុខ (មានវីដេអូ)

ប្រេស៊ីល៖ ក្រុមចោរប្លន់ បានដើរចូលទៅក្នុងសាខាធនាគារមួយកន្លែង ក្នុងទីក្រុង Para ប្រទេសប្រេស៊ីល និងបានប្រឈមមុខ បាញ់តទល់គ្នាជាមួយនឹងសន្តិសុខម្នាក់ យាមនៅទីនោះ និងបានបណ្តាលឲ្យជនរងគ្រោះម្នាក់ ត្រូវគ្រាប់ស្លាប់បាត់បង់ជីវិតផងដែរ កាលពីថ្ងៃទី៦ វិច្ឆិកា ២០១៥ កន្លងទៅនេះ។

ជនល្មើសមានគ្នា ២នាក់ ប្រដាប់ដោយអាវុធខ្លី បានបើកទ្វារចូលមកក្នុងសាខាធនាគារមួយកន្លែង ដោយមិនបានដឹងថា មានសន្តិសុខម្នាក់ កំពុងឈរយាមនៅកាច់ជ្រុង ទើបបង្កឲ្យកើតមានការបាញ់គ្នាមួយប្រាវ មុនពេលក្រុមជនល្មើសជាចោរប្លន់ ព្យាយាមរត់គេចខ្លួន។ នៅក្នុងពេលនោះ ក៏មានគ្នីគ្នារបស់ចោរម្នាក់ទៀត ស្ថិតនៅខាងក្នុងទីតាំងកើតហេតុដែរ បានរត់មកសំពងសន្តិសុខនោះ ក្នុងគោលបំណងបើកផ្លូវ ដល់បក្សពួករបស់ខ្លួន រត់គេចដោយសុវត្ថិភាព​។ យ៉ាងណាមិញ គ្នីគ្នារបស់ចោរប្លន់ម្នាក់ដែលស្ថិតនៅខាងក្នុងអគារនោះ ក៏រត់រួចផងដែរ ដោយសារតែកាំភ្លើងសន្តិសុខអស់គ្រាប់។

ជាអកុសល នារីវ័យ២០ឆ្នាំម្នាក់ បានត្រូវគ្រាប់ចំផ្ទៃមុខ បណ្តាលឲ្យហូរឈាមរហាចពេញផ្ទៃឥដ្ឋ និងដេកដួលលែងកំរើកតែម្តង។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែរ តែមិនអាចសង្គ្រោះជីវិតទាន់ពេលវេលាឡើយ៕ ទស្សនាវីដេអូខាងក្រោម៖

ចោរចូលប្លន់ធនាគារ បាញ់តទល់ជាមួយសន្តិសុខ បណ្តាលឲ្យនារីវ័យក្មេងម្នាក់ ត្រូវគ្រាប់ចំកណ្តាលផ្ទៃមុខ (មានវីដេអូ)

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត