រ៉ូ​ណា​ល់​ដូ​ទិញ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​តម្លៃ​19​លាន​អឺ​រ៉ូ

ទីភ្នាក់ងារ​ព័ត៌មាន​ព័រ​ទុ​យ​ហ្គា​ល់​ផ្សាយ​ថា កីឡាករ​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​របស់​ក្លិប Real Madrid បាន​ចំណាយ​ប្រាក់​១៩​លាន​អឺ​រ៉ូ ទិញ​យន្តហោះ​Jet ស៊េ​រី «Gulfstream G200» សម្រាប់​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​។ យន្តហោះ​ស៊េ​រី​ខាងលើ ផលិត​ក្នុង​ប្រទេសអីុ​ស្រា​អែ​ល អាច​ដឹក​អ្នកដំណើរ​បាន​ពី​៨​ទៅ​១០​នាក់ ។ យន្តហោះ​នេះ​មាន​បំពាក់​សម្ភារ​បន្ទប់ទឹក​សម្រាប់​អ្នកដំណើរ និង​អាកាសយានិក ដាច់​ដោយឡែក​ពី​គ្នា ចង្ក្រាន​ស្អំ​ប្រើ​ចរន្ត ទូទឹកកក ទូ​សម្លៀក​បំពាក់ ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ទូរស័ព្ទ មីក្រូ​វ៉េវ និង​ប្រព័ន្ធ​កម្សាន្ត​ដ៏​ទំនើប​ទាន់សម័យ ៕