បេក្ខជន​5​រូប​ស្ថិត​ក្នុង​បញ្ជី​ដណ្ដើម​តំណែង​ប្រធាន​FIFA ដោយ​គ្មាន​លោក​ផ្លា​ទី​នី

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) បាន​ធានា​លើ​គុណសម្បត្តិ​របស់​បេក្ខជន​ទាំង​៥​រូប​ដែល​ឈរឈ្មោះ​ដណ្ដើម​តំណែង​ប្រធាន​FIFA ថ្មី​ជំនួស​លោក​សេ​ប ប្ល៊េ​ត​ធ័​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ប៉ុន្តែ​មិន​មានឈ្មោះ​លោក​មី​ខា​អេ​ល ផ្លា​ទី​នី ក្នុង​បញ្ជី​នោះ​ទេ ។ បេក្ខជន​ទាំង​៥​រូប​ដែល​ឈរ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៦ កុ​ម្ភះ ២០១៦ រួម​មានព្រះអង្គ​ម្ចាស់ អា​លី​អាល់ ហ៊ូ​ស​សេន​, លោក​ស៊ីក សាល​មេន ប៊ី​ន អីុ​ប្រា​ហ៊ី​ម អាលកាលី​ហ្វា​, លោក​ជឺ​រ៉ូ​ម ឆេ​ម​ប៉ា​ញ​,លោក​ជី​អាន​នី អីុន​ហ្វា​នទី​ណូ និង​លោក​តូ​ក្យូ សេក​វ៉េ​ល ។ ចំណែក​លោក​មី​ខា​អេ​ល ផ្លា​ទី​នី អាយុ​៧៩​ឆ្នាំ បច្ចុប្បន្ន​កំពុង​ផ្អាក​ការងារ​រយៈពេល​៩០​ថ្ងៃ​ស្ថិត​ក្នុង​ការ​សើ​ុ​ប​អង្កេត​ពី​បទ​ទទួល​ប្រាក់​២​លាន​ដុល្លារ​ពី​សំណាក់​FIFA ក្នុង​ឆ្នាំ​២០១១​នៅឡើយ ៕