អាវ​កីឡាករ​មេ​ម​ភី​ស ដេ​ប៉ាយ លក់ដាច់​ស្ថិត​នៅ​លំដាប់​ទី​3​បន្ទាប់​ពី​ម៉េ​ស​ស៊ី និង​រ៉ូ​ណា​ល់​ដូ

Man Utd ជា​ក្លិប​បាល់ទាត់​ដ៏​ល្បី​នៅ​អង់គ្លេស​បាន​បង្ហាញ​តួលេខ​ការ​លក់​អាវ​កីឡាករ​មេ​ម​ភី​ស ដេ​ប៉ាយ ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ស្ថិត​នៅ​លំដាប់​ទី​៣​បន្ទាប់​ពី​កីឡាករ​ម៉េ​ស​ស៊ី និង​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់់​ដូ កំពូល​តារាបាល់ទាត់​នៅ​អេ​ស្ប៉ា​ញ ។ លោក​អេ​ត វូ​ដ​វ៉ើ​ត អនុប្រធាន​ក្លិប​Man Utd បង្ហាញ​តួលេខ​ការ​លក់​អាវ​ពី​ក្រុមហ៊ុន «Kitbag» ឃើញ​ថា ចំនួន​អាវ​កីឡាករ​ដែល​លក់ដាច់​បំផុត​តាំងពី​ខែកក្កដា ដល់​កញ្ញា គឺ​អាវ​កីឡាករ​មេ​ម​ភី​ស ដេ​ប៉ាយ លក់ដាច់​បំផុត​ស្ថិត​ក្នុង​លំដាប់​ទី​៣​នៅ​លើ​ពិភពលោក ។ ដេ​ប៉ាយ ជា​ខ្សែប្រយុទ្ធ​មាន​តម្លៃ​ខ្លួន​២៥​លាន​ផោន មក​ពី​ក្លិប​PSV Eindhoven លេង​ឱ្យ​ក្លិប​Man Utd អាច​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់ ផ្ដួល​ក្លិប​Club Brugg​ក្នុង​ក្របខ័ណ្ឌ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​ជុំ​Play- Off ដោយ​លទ្ធផល​៣-១៕