ក្រោយ​​បង្ហោះ​រូប​នៅ​ប៉ម Eiffel នាង​ Leanne និង Wong បាន​បាត់​ការ​ទាក់ទង​តែ​ឥលូវ​មាន​ដំណឹង​វិញ​ហើយ

ក្រោយ​​បង្ហោះ​រូប​នៅ​ប៉ម Eiffel នាង​ Leanne និង Wong បាន​បាត់​ការ​ទាក់ទង​តែ​ឥលូវ​មាន​ដំណឹង​វិញ​ហើយ

មុន​ពេល​មាន​ការ​វាយ​ប្រហារ​ និង​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​ប៉ារីស​តារា​សម្ដែង​ស្រី​​ចិន Leanne បាន​បង្ហោះ​រូប​​២​សន្លឹក​លើ​បណ្ដាញ Weibo ​ ១នៅ​មុខ ប៉ម Eiffel ឯ​១​ទៀត​នៅ​​ប្រាសាទ Castle St. Angeloប្រទេស​អ៊ីតាលី​ជា​មួយ​ស្វាមី Wong Cho Lam។

 

ក្រោយ​​បង្ហោះ​រូប​នៅ​ប៉ម Eiffel នាង​ Leanne និង Wong បាន​បាត់​ការ​ទាក់ទង​តែ​ឥលូវ​មាន​ដំណឹង​វិញ​ហើយ

 

​លើ​រូប​ថត​ទាំង​២​ បាន​សរសេរ​ថា​ “រាត្រី​សួស្ដី”។ បើ​តាម​​គេហទំព័រ ​Asian E-News Portal បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​ទាំង​ពីរ​បាន​បាត់​ការទាក់ទង​​ បន្ទាប់​​ពី​មាន​អំពើ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​សារ​​មិន​ដឹង​​ថា​ពួកគេ​មានរឿង​អ្វី​នឹង​នៅ​ទីណា​ពិត​ប្រាកដ។ ​​

ប៉ុន្តែ​បើ​តាម​ការវិវត្ត​ព័ត៌មាន​ចុងក្រោយ​ពី ​Asian E-News Portalបាន​បង្ហាញ​ថា​ ពួក​គេ​សុខ​សប្បាយ​និង​មាន​សុវត្ថិភាព។ ពួក​គេ​ពិត​ជា​បាន​ទៅ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​បារាំង​ពិត​មែន។ Wong Cho បញ្ចេញ​សារ​មួយ​ថា “​អ្នក​គ្រប់គ្នា ​សូម​កុំ​បារម្ភ Wong Cho និង Leanne Li គឺ​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ហើយ។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ថា​​ប៉ារីស​ដ៏​ស្រស់​ស្អាត​កើត​មាន​ហេតុការណ៍​អាក្រក់​បែប​នេះ។​ វា​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ណាស់។ ​ខ្ញុំ​សង្ឃឹម​ថា​អ្វី​ៗ​នឹង​ល្អ​ឡើង​វិញ។​ សូម​ឧទ្ទិស​ដល់​អ្នក​ស្លាប់​ទៅ​ឲ្យ​សុខ។

 

ក្រោយ​​បង្ហោះ​រូប​នៅ​ប៉ម Eiffel នាង​ Leanne និង Wong បាន​បាត់​ការ​ទាក់ទង​តែ​ឥលូវ​មាន​ដំណឹង​វិញ​ហើយ

 

ចុចអាន៖ស្ទើរ​មិន​​ជឿ​​ ថវិកា​ដែល​តៃកុង​ឡាន​ លី លាន​ជា រក​បាន​ក្នុង​មួយ​ឆ្នាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖lollipop