ជម្លៀស​មនុស្ស​ចេញពី​យន្តហោះ​បារាំង​មួយ​នៅ​ក្រុង​អាម​ស្ទ័​រ​ដាម

យោង​តាម​វ៉េបសាយ​មួយ AIRLIVE-NET ថា យន្តហោះ AIR FRANCE មួយ​គ្រឿង​ជើងហោះហើរ AF1741 ដែល​ត្រូវ​ហោះនា​ថ្ងៃ​ទី​១៤ វិច្ឆិកា វេលា​ម៉ោង​១៤​និង​៤៥​នាទី ពី​ព្រ​លាន​យន្តហោះ SCHIPHOL ក្រុង​អាម​ស្ទ័​រ​ដាម ប្រទេស​ហូ​ឡង់ ត្រូវ​ជម្លៀស​មនុស្ស​ចេញ​បន្ទាប់​ពីសារ​តាម TWITTER មួយ​គំរាម​យន្តហោះ​នេះ​ពី​ទំនាក់ទំនង​ជាមួយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ។

នា​វេលា​ម៉ោង​១៦​និង​៥៩​នាទី ក្រុមហ៊ុន AIR FRANCE តាម​រយៈ​គណនី​យ COMMUNICATION របស់​ខ្លួន​ប្រកាស​ថា បណ្តា​អ្នកដំណើរ​ត្រូវ​បាន​បណ្តា​ក្រុម​នៅ​ព្រ​លាន​យន្តហោះ​ជម្លៀស​ចេញ ហើយ​ការ​ត្រួតពិនិត្យ​ក្នុង​យន្តហោះ​ត្រូវ​បាន​ធ្វើ ។

ទោះបី​យ៉ាងណា យន្តហោះ​នេះ​អាច​ហោះ​ទៅ​កាន់​ប្រទេស​បារាំង​នា​វេលា​ម៉ោង​១៧​និង​៥៥​នាទី ។

ការ​ជម្លៀស​មនុស្ស​ចេញ​ធ្វើ​ឡើង​បន្ទាប់​ពីសារ​មួយ​តាម TWITTER ក្រោម​ឈ្មោះ JIHADIJOHN 8 ។ JIHADI JOHN នេះ​ជា​រហស្សនាម​របស់ MOHAMMED EMWAZI ជនជាតិ​អង់គ្លេស​ម្នាក់​ចាត់ទុកជា​មនុស្ស​សំខាន់​ម្នាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​ដែល​អា​មេ​រិ​ក​ធ្វើការ​វាយប្រហារ​តាម​អាកាស​មួយ​សំដៅ​រូបគេ ។ សារ​នេះ​សរសេរ​ថា «​ពួក​អ្នក​ភ្លេច​រឿង​រុ​ស្ស៊ី​ហើយ​ឬ​នៅ0x017d7 ពួក​អ្នក​រង់ចាំ​មើល​អ្វី​ដែល​នឹង​កើត​មាន​ជាមួយ​យន្តហោះ​ជើងហោះហើរ AF 1741 ដែល​ហោះហើរ​រវាង​ក្រុង​អាម​ស្ទ័​រ​ដាម និង​ក្រុងប៉ារីស​» ។ សារ​នេះ​ចង់​និយាយ​សំដៅលើ​ការ​ធ្លាក់​យន្តហោះ រុ​ស្ស៊ី​មួយ​គ្រឿង​នៅ​អេ​ហ្ស៊ី​ប កាលពី​ស​ប្តា​ហ៍​មុន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២៤​នាក់ ។

មាន​សារ​គំរាមកំហែង​២​តាម TWITTER ដោយសារ​មួយទៀត​សរសេរ​ថា ម្សិលមិញ​ប៉ា​រី​ស ហើយ​ថ្ងៃនេះ​ព្រុ​ច​សែ​ល និង SCHIPHOL នឹង​រង​ការ​វាយប្រហារ​ដោយ​បណ្តា​បងប្អូន​យើង​» ៕