ចង្កៀង ការពារបរិស្ថានដំបូងគេបង្អស់ នៅលើពិភពលោក រកឃើញក្នុង ផ្នូរបុរាណអាយុ ២,០០០ឆ្នាំ

ចិន៖ ចង្កៀងបុរាណចំនួនពីរ មានអាយុកាលជាង ២,០០០ឆ្នាំ ត្រូវបានរកឃើញក្នុងផ្នូរបុរាណ នៅប្រទេសចិន ដែលត្រូវបានគេចាត់ទុកថាជា ចង្កៀងការពារបរិស្ថានដំបូងគេបង្អស់ លើពិភពលោក ដែលត្រូវបានបង្កើតឡើង ។

ចង្កៀងបុរាណនេះ ត្រូវបានរកឃើញ​ក្នុងផ្នូរបុរាណ Haihunhou  ដែល នាពេលថ្មីៗនេះ នៅក្នុងខេត្ត Jiangxi ។

ប្រភពព័ត៌មានបានឲ្យដឹងថា ចង្កៀងបុរាណនេះ ធ្វើពីសំរិទ្ធ ដែលមានរូបរាងដូចជាសត្វក្ងាន កំពុងពាំសត្វត្រី ដែលរូបនេះ គឺត្រូវបានគេចាត់ទុកថា ជារូបតំណាងឲ្យ លាភសំណាង ។ លើសពីនេះ ចង្កៀងនេះត្រូវបាន គេរចនា ឡើង ដោយធ្វើឲ្យ ផ្សែងនៃចង្កៀង​ហុយចូលតាមបំពង់-ក សត្វក្ងាន ហើយក៏រលាយក្លាយជា ចំហាយទឹកនៅ​បាតចង្កៀងនេះវិញ  ដែលការរចនាបែបនេះហើយ ត្រូវបានអ្នកបុរាណវិទូចាត់ទុកថា ជាចង្កៀងដំបូងគេលើ ពិភពលោក ដែលថែរក្សាការពារបរិស្ថាន ដោយមិនបញ្ចេញផ្សែងកង្វក់ចូលក្នុងបរិស្ថានផែនដី។

អ្នកបុរាណវិទូ បានប្រាប់ថា ផ្នូរបុរាណ Haihunhou នេះ​មានចំនួន ៨ផ្នូរ ហើយ ផ្នូរសំខាន់ ជាងគេ គឺជាផ្នូរ របស់ ស្តេច Liu He ដែលជាចៅ របស់អធិរាជ Wudi ដែលជាអធិរាជ គ្រងរាជ្យយូរជាងគេបំផុត ​ក្នុងសម័យកាល​ រាជវង្ស ហាន​ (ឆ្នាំ២០៦មុនគ្រិស្តសករាជ ដល់ឆ្នាំ ២៤ នៃគ្រិស្តសករាជ) ។

យ៉ាងណាមិញ អ្នកបុរាណវិទូ នៃនាយកដ្ឋានវប្បធម៌ក្នុងខេត្ត Jiangxi កំពុងបន្តជីកកកាយ ផ្នូរបុរាណនេះ និង ធ្វើការសិក្សាអំពីផ្នូរបុរាណនេះ បន្តទៀត ៕

ចង្កៀង ការពារបរិស្ថានដំបូងគេបង្អស់ នៅលើពិភពលោក រកឃើញក្នុង ផ្នូរបុរាណអាយុ ២,០០០ឆ្នាំ
ចង្កៀងរូបសត្វក្ងាន បុរាណទាំងពីរ

ចង្កៀង ការពារបរិស្ថានដំបូងគេបង្អស់ នៅលើពិភពលោក រកឃើញក្នុង ផ្នូរបុរាណអាយុ ២,០០០ឆ្នាំ
ទីតាំងផ្នូរបុរាណ ដែលអ្នកបុរាណវិទូរកឃើញ ចង្កៀងនេះ 

ប្រភព

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ចង្កៀង ការពារបរិស្ថានដំបូងគេបង្អស់ នៅលើពិភពលោក រកឃើញក្នុង ផ្នូរបុរាណអាយុ ២,០០០ឆ្នាំ已关闭评论
  • 541 views
  • Hide Sidebar
    A+
Publish on:2015/11/15  Category:ប្លែកៗ