មនុស្ស​ពេញ​កីឡដ្ឋាន​បារាំង​វិះ​នឹង​ស្លាប់ បើ​កុំ​តែបាន​​វីរបុរស​សន្តិសុខ​ម្នាក់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាន់​ពេល

មនុស្ស​ពេញ​កីឡដ្ឋាន​បារាំង​វិះ​នឹង​ស្លាប់ បើ​កុំ​តែបាន​​វីរបុរស​សន្តិសុខ​ម្នាក់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាន់​ពេល

ភេរវជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​ដែល​ព្យាយាម​ចូល​ក្នុង​កីឡដ្ឋាន​បារាំង Stade de France ត្រូវ​បាន​រារាំង​ដោយ​ឆ្មាំ​សន្តិសុខ​មាត់​ច្រក​​ម្នាក់។ អ្នក​គាំទ្រ​រាប់​ពាន់​នាក់​កំពុង​មើល​ការ​ប្រកួត​មិត្តភាព​រវាង​បារាំង និង​អាល្លឺម៉ង់ បាន​ឮ​សំឡេង​ផ្ទុះ​ពីរ​ដង​នៅ​ក្រៅ​កីឡដ្ឋាន Stade de France ត្រឹម​រយៈពេល​១៥​នាទី តែ​មិន​ចាប់​អារម្មណ៍​ដោយ​ស្មាន​ថា​ជា​សំឡេង​បាញ់​កាំជ្រួច។

 

មនុស្ស​ពេញ​កីឡដ្ឋាន​បារាំង​វិះ​នឹង​ស្លាប់ បើ​កុំ​តែបាន​​វីរបុរស​សន្តិសុខ​ម្នាក់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាន់​ពេល

 

សន្តិសុខ​ម្នាក់​ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះ​ថា Zouheir បាន​និយាយ​ថា លោក​បាន​រក​ឃើញ​អាវ​បំពាក់​គ្រាប់​បែក​អត្តឃាត​ ខណៈ​ដែល​កំពុង​ឆែកឆេរ​ជន​សង្ស័យ​នៅ​ច្រក​ចូល។ ភេរវជន​ក៏​បំផ្ទុះ​ខ្លួន​ឯង ខណៈ​ដែល​ងាក​ចេញ​ពី​ក្រុម​សន្តិសុខ។ នេះ​បើ​តាម​ការ​រៀបរាប់​ប្រាប់​ហេតុការណ៍​នៅ​មាត់​ច្រក​របស់ Zouheir។

 

យោង​តាម​កាសែត The Wall Street Journal បាន​ឲ្យ​ដឹង​ថា ប៉ូលិស​និយាយ​ថា​ជន​សង្ស័យ​ប្រហែល​ចង់​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្នុង​កីឡដ្ឋាន​ជាតិ​ដែល​អាច​ផ្ទុក​មនុស្ស​បាន៨ម៉ឺន​នាក់​នេះតែ​ម្ដង ដើម្បី​ធ្វើ​មនុស្ស​ផ្អើល​រត់​ជាន់​គ្នា​ស្លាប់។

 

ហេតុការណ៍​ផ្ទុះ​នៅ​ក្រៅ​កីឡដ្ឋាន​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួស​ជា​ច្រើន​នាក់។

 

មនុស្ស​ពេញ​កីឡដ្ឋាន​បារាំង​វិះ​នឹង​ស្លាប់ បើ​កុំ​តែបាន​​វីរបុរស​សន្តិសុខ​ម្នាក់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាន់​ពេល

 

បញ្ជាក់​ថា ការ​វាយប្រហារ​ភេរវកម្ម​៦​កន្លែង​ផ្សេងៗ​គ្នា​នៅ​ប៉ារីស​កាល​ពី​យប់​ថ្ងៃ​សុក្រ​ដោយ​រដ្ឋ​អ៊ីស្លាម​ ISIS បាន​សម្លាប់​មនុស្ស ១២៩ នាក់ និង​របួស​ ៣៥២នាក់ ខណៈ​ដែល​អត្តសញ្ញាណ​របស់​ភេរវជន​មិន​ទាន់​ត្រូវ​ប៉ូលិស​ប្រាប់​ឲ្យ​ដឹង តែ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ដែល​ស្លាប់ មាន​លិខិត​ឆ្លង​ដែន​ជន​ជាតិ​ស៊ីរី​នៅ​ជិត​ខ្លួន៕

 

ដោយ៖ សុផាត

ប្រភព៖ Mirror.co.uk