នគរបាល​ខណ្ឌដង្កោ​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​ និង​ប្រ​ប្រាស់​គ្រឿងញៀន​បាន​ចំនួន​៨​នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​បើក​ប្រតិបត្តិការ​ចុះ​ប​ង្រា្ក​ប​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ជា​បន្តបន្ទាប់ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង​ដែរ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា​គ្រឿងញៀន និង​ឧបករណ៍​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ប្រភព​ពី​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នោះ​បាន​ចាប់ផ្ដើម​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​និង​៤៥​នាទី នៅ​តាម​ផ្លូវ​ខ្នង​ប្រឡាយ ស្ថិត​ក្នុងភូមិ​ភា សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ដោយនៅ​ពេល​នោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ មាន ១-​ឈ្មោះ អ៊ូ សា​រិ​ន ភេទ​ប្រុស អាយុ​៣៨​ឆាំ្ន មុខរបរ​កម្មករ​សំណង់​, ២-​ឈ្មោះ សូរ ប​ណិ្ឌ​ត ភេទ​ប្រុស អាយុ​៣២​ឆាំ្ន មុខរបរ​កម្មករ​សំណង់​, ៣-​ឈ្មោះ មុំ ចាន់​រតនា ភេទ​ប្រុស អាយុ​២០​ឆាំ្ន មុខរបរ​លក់​ទឹកកក និង ៤-​ឈ្មោះ មុំ វណ្ណ​ដា ភេទ​ប្រុស អាយុ​៣៦​ឆាំ្ន មុខរបរ​កម្មករ​សំណង់ ។ ទាំង​៤​នាក់​ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុងភូមិ​ភា សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ គ្រួ​ន បាន​គេចខ្លួន​បាត់​ស្រមោល ។​ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​គ្រឿងញៀន​បាន​ចំនួន​៣​ថង់​តូច ដែល​ជនសង្ស័យ​លាក់​ទុក​ក្នុង​កញ្ចប់​បារី​ហ្វី​ន ព្រមទាំង​ដែកកេះ​១ និង​ទុយោ​សម្រាប់​ជក់​ថ្នាំ​ញៀន​១ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​ថ្ងៃ​ទី​១៥ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០១៥ ម៉ោង​ប្រហែល​៩ និង​៤០​នាទី​ព្រឹក លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា បាន​បន្ត​ដឹកនាំ​កម្លាំង​នគរបាល​​ខណ្ឌ​ធ្វើកា​ស្រាវជ្រាវ និង​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជន​ទាំង​៤​នាក់​ខាងលើ​ផង​ ​កំណត់​បាន​មុខសញ្ញា​បន្ថែម​ទៀត ក៏​បាន​ចុះ​ទៅ​សហកា​រ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​បង្ក្រាប​បក្ខពួក​ជន​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​៤​នាក់​ទៀត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ  ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​ពេល​នោះ​កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ ដែល​មានឈ្មោះ ម៉ៅ មុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ខាងលើ និង​ដកហូត​បាន​១​ទុយោ​ជ័រ​តូច​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​ដើម​, ដែកកេះ​ចំនួន​៧, ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រកថ្នាំ​ញៀន​ចំនួន​២, ក្រដាស់​អាលុយមីញ៉ូម​សម្រាប់​ខ្ចប់​ថ្នាំ​ញៀ​១​ដុំ​, ដប​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​១, កាំបិត​បុ័ងតោ​១, ដំបង​ដែក​បំពង់​ទីប​១ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​មក​កម្លាំង​បាន​សាកសួរ​ហើយ​បាន​ទទួល​ព័ត៌មាន​ច្បាស់​ក៏​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​បន្ទប់​លេខ​១៣ ស្ថិត​នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដែល​ជនសង្ស័យ​នោះ​ម្នាក់​ឈ្មោះ សុខ ចិន្តា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ខាងលើ  និង​ម្នាក់​ទៀត​ឈ្មោះ ឡឹម អា​ម៉ី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង ថង់​ប្លា​ស្ទិក២, ទុយោ​ជ័រ​តូច​ៗ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​, ដែក​កឹ​ប​១, កន្ត្រៃ​១, ដំបង​ដែក​១, ដែកកេះ​២, ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៩​កញ្ចប់​តូច​, កាំបិត​ផ្គាក់​១, មួក​នគរបាល​១, ខោអាវ​នគ​បាល​១​កំ​ប្លេ​, ដប​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​១, ដែក​បំពង់​ទីប​ប្រវែង​៨០​សង្ទីម៉ែត្រ​១​ដើម​, កាបូបដៃ​តូច​ពណ៌​ខ្មៅ​១ ។ បន្ទាប់​មក​កម្លាំង​នគរបាល​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ ណុ​ប ភា​និ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មុខ របរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ខាងលើ ហើយ​កម្លាំង​ដកហូត​បាន ដាវ​១​ដើម​, ថង់​ប្លា​ស្ទិ​ច​ដាក់​ថ្នាំ​ញៀន​មួយ​ចំនួន​, ដប​សម្រាប់​ជក់​គ្រឿង​១, ដែកកេះ​ចំនួន​៤ ។

ពេល​នេះសមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ​កំពុង​កសាងសំណុំ​រឿង​បញ្ជូន​ ​ជនសង្ស័យ​ទាំង​អស់ និង​វត្ថុតាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕