លោក ស៊ុន ចាន់ថុល ថា ផលិតកម្ម​ណាយក​ចំរៀង​ ជាង​៧០បទ ​របស់ លោកស៊ីន ស៊ីសាមុត ទៅកាឡៃ​ត្រូវបង់​កម្រៃ​ទៅ​ក្រុមគ្រួសារ​

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានថ្លែងថា ប្រសិនបើមានផលិត កម្មណាយកបទចំរៀង៧៣បទ របស់អតីតអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ទៅកាឡៃ ធ្វើអាជីវកម្មនឹងខុសច្បាប់និងត្រូវបង់កម្រៃ ហើយផលិតកម្មណាចង់យកទៅកាឡៃត្រូវទៅសុំសិទ្ធិពីក្រុមគ្រួសារ របស់លោក ស៊ីន ស៊ីសាមុតជាមុនសិន។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ ក្នុងការប្រគុំតន្រ្តីសប្បុរសធម៌រំលឹក ដល់អធិរាជសំឡេង ស៊ីន ស៊ីសាមុត នាសាលមហោស្រពកោះពេជ្រ នារាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ថា “ចាប់ពីថ្ងៃនេះតទៅ បើផលិតករណាយកបទចំរៀង៧៣ បូក១ បទ របស់អ្នកស្រីរស់ សេរីសុធា ទៅថតដើម្បីធ្វើពាណិជ្ជកម្មត្រូវបង់ប្រាក់កម្រៃជួនក្រុមគ្រួសារទើបអាចយកចំរៀងនោះយកទៅកែ ឬយកទៅកាឡៃបាន នេះជាច្បាប់របស់យើង ច្បាប់សិទ្ធិអ្នកនិពន្ធ និងច្បាប់បញ្ញា ដែលបានអនុម័តនៅឆ្នាំ២០០២ និង ២០០៣”។

ការលើកឡើងបែបនេះ ត្រូវបាន លោក ស៊ុន ចាន់ថុល ថ្លែងថា គ្រួសាររបស់លោក ស៊ីន ស៊ីសាមុត សូមឲ្យក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ ពិនិត្យលើកឯកសារចំរៀង៧៣បទដែលមានភស្ដុតាងគ្រប់គ្រាន់ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាល សុំសិទ្ធិកម្មសិទ្ធិបញ្ញាលើបទចំរៀង៧៣បទ។

លោកបន្តថា ក្រោយមកទៀតបងស្រីរបស់ អ្នកស្រី រស់ សេរីសុធា ក៏បានសុំឲ្យក្រសួងពិនិត្យលើបទចំរៀងមួយបទផងដែរ ក្រោយពិនិត្យឯកសារគ្រប់គ្រាន់ហើយនោះក្រសួងទាំងពីរ ក៏បានធ្វើលិខិតស្នើសុំការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីប្រគល់ជួនកម្មសិទ្ធិបទចំរៀង៧៣បទជួនគ្រួសារលោក ស៊ីន ស៊ីសាមុត និង១បទជួនគ្រួសារលោកស្រី រស់ សេរីសុធា៕