ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធជនជាតិបារាំង ដែលស្លាប់ដោយភេរវកម្ម

(ភ្នំពេញ)៖ នៅម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ស្អែកនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធដល់ប្រជាជនបារាំង ដែលស្លាប់ដោយភេរវកម្មនៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ការគោរពវិញ្ញាក្ខន្ធនេះ នឹងធ្វើឡើងនៅស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា ដើម្បីសម្តែងនូវការចូលរួមរំលែកទុក្ខ។

សូមជំរាបថា ភេវរកម្មដ៏រន្ធត់ដែលបានកើតឡើង នៅក្នុងទីតាំងជាច្រើនកន្លែងកណ្តាលទីក្រុងប៉ារីស កាលពីរាត្រីថ្ងៃសុក្រទី១៣ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សចំនួន ១២៨នាក់ស្លាប់ និងជាង៣០០នាក់រងរបួស ក្នុងនោះមានមនុស្សជាង ៨០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយភេរវករបំផ្ទុះគ្រាប់បែកម្នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណ ដោយមានឈ្មោះថា Ismael Omar Mostefai នេះបើយោងតាមការលើកឡើង របស់សមាជិកសភាម្នាក់ ប្រចាំប្រទេស បារាំងដកស្រង់ដោយសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។