សុខ សោមា​វ​ត្តី នៅតែ​ខ្លាំង​

Sanofi

​រហូតមកដល់​ពេលនេះ ស្ទើ​តែ​គ្មាន​តារា​ស្រី​ណា​ម្នាក់ ដែល​ស៊ីដាច់ សុខ សោមា​វ​ត្តី ឡើយ ជាក់ស្តែង បើទោះបីជា​នាង​មាន​ស្វាមី​និង​កូន ក៏ដោយ តែ​តារា​ស្រី​រូប​ស្រស់​មា្ន​ក់​នេះ នៅតែ​អាច​ដណ្តើម​ទីផ្សារការងារបាន​យ៉ាង​ស្រួល​។​ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ នាង​បាន​ថត​រឿង​ជា​បន្តបន្ទាប់ មាន​ទាំង​រឿង​ដុំ​និង​រឿង​ភាគ​ក្នុង​តំណែង​ជា​តួឯក​ស្រី​។​​គួររំលឹកថា ក្រោយពី​ក្លាយជា​កូនប្រសារ​ស្រី​នៅក្នុង​ត្រកូល​អ្នក​មានមក គេ​សន្និដ្ឋានថា ពិធី​ការិនី សុខ សោមា​វ​ត្តី ប្រហែលជា​និង​បញ្ចប់​អាជីព​សិល្បៈ ហើយ​ងាក​ទៅ ធ្វើជា​មេផ្ទះ​វិញ​ហើយ​មើលទៅ​។​ប៉ុន្តែ​ក្រោយពី សម្រាលកូន​រឹង​ដៃ រឹង​ជើង ស្រី​ស្អាត សុខ សោមា​វ​ត្តី​បាន​ហក់​ចូលក្នុង​ការងារ​សិល្បៈ​វិញ​។​កាល ណោះ សុខ សោមា​វ​ត្តី ហាក់​មិន​រំពឹងថា នាង​និង​អាច​រក្សា​តំណែង​តួឯក ដូច​កាលពី​នៅ​លីវ នោះទេ​។​ប៉ុន្តែ​ផ្ទុយទៅវិញ ទោះបី​ក្លាយជា​អ្នក​ម្តាយ ដែលមាន​កូនស្រី​វ័យ​ជិត​បី​ឆ្នាំ​ក៏ពិតមែន តែ សុខ សោមា​វ​ត្តី នៅតែ​ជា​ស្រី​ស្អាត​និង​ខ្លាំង​ក្នុងចំណោម​តារា​ស្រី​ជាច្រើន​ដួង​។​

​ដោយសារតែ​រូប​សម្រស់ ស្រស់ ស្អាត​និង​មាន​រូបរាង​តូច​ច្រលឹង បានធ្វើអោយ សុខ សោមា​វ​ត្តី នៅតែ​ជា​ចំណី ចក្ខុ​ពី​សំណាក់​ម្ចាស់ ផលិតកម្ម​នានា​។​ជាក់ស្តែង​សម្រាប់​ឆ្នាំ​២០១៥​នេះ នាង​មាន​គម្រោង​ថត​រឿង​ប្រមាណ​ជា​១០​រឿង មាន​ទាំង​រឿង​ដុំ​និង​រឿង​ភាគ​ទូរទស្សន៍ ដោយ​នាង​គ្រង​តំណែង​ជា​តួ​ស្រី មានដូចជា​រឿង​«​ភូមិ អត់​មនុស្ស​» រឿង​«​អ្នកនាង​ម្ចាស់​ឡឺ​កឺ​»​ដែល​ត្រៀម​ដាក់​ប​ញ្ចាំ​ង​នៅក្នុងពេល​ខាងមុខនេះ ដោយ​នាង​សម្តែង​ជាមួយ​លោក​ជាវ​ណ្ណា​រិ​ទ្ធិ​។​ដោយឡែក​រឿង​ភាគ​សម្រាប់​ទូរទស្សន៍​ដូចជា​រឿង​«​អ្នក​មេម៉ាយ​មាន​លាភ​» និង​រឿង​«​សិ​ស្ស្​ប្អូន​»​គឺ​នាង​សុទ្ធតែ​សម្តែង​ជា​តួឯក​ស្រី​។

ថ្មីៗ​នេះ នាង ក៏មាន​គម្រោង​ថត​រឿង​អោយ​ផលិតកម្ម​អិ​ល​ឌី ដែលមាន​ចំណងជើង​ថា​«​កំពូល​អ្នកសុំទាន​ជួប ស្នេ​ហ៏​»​ដោយ​នាង​សម្តែង​ជា​ឯក​តួ​ស្រី រួមជាមួយ លោក​ជា សុវណ្ណ​ន​រា​ហ៏ ឡោម លក្ខិណា នាយ​គ្រឿន​និង ប៊ី​អាយ​ជី​។​មានការ​និយាយថា តារា​ក្នុង​សិល្បៈ​មួយចំនួន​មិន​ហ៊ាន​រៀបការ ព្រោះ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព តែ​ផ្ទុយទៅវិញ សុខ សោមា​វ​ត្តី កាន់​តែមាន​ទីផ្សារការងា​រ​ខ្ពស់​។​ក្រៅពី​សម្តែង សុខ សោមា​វ​ត្តី ក៏​ជា ពិធី​ការិនី ដ៏​លេចធ្លោ​មួយរូប​ក្នុងចំណោម​ពិធី​ការិនី​ស្រស់ស្អាត​នៅ​ទូរទស្សន៍​បាយ័ន​ផងដែរ​។​

រូបថតផ្តល់ដោយ MP Photography

ការងារ​កាន់តែ​រលូន តែបើ​ងាក​មក​ជីវិត​គ្រួសារ​របស់ សុខ សោមា​វ​ត្តី វិញ ហាក់​មិនសូវ​ល្អ ប៉ុន្មាន​ឡើយ​តែ​យ៉ាងណា​អ្នក​ម្តាយ​រូប​ស្រស់​ម្នាក់នេះ​តែងតែ​ចេញមុខ​ការពារ​ចំណង​អា​ពា​ហ៏​ពិ​ពា​ហ៏ និង​អះអាងថា ទំនាក់ទំនង​ប្តី​ប្រពន្ធ​របស់​នាង​មិនមាន​អ្វី​ប្រែប្រួល​នោះឡើយ​។​ចេ​នី​


   


  

Related