អ៊ាម វន្នី ត្អូញ​ក្នុង​បទ​ថ្មី «បើ​បង​អ្នក​ក្រ ស្រលាញ់​បង​(ឬ)​ទេ‬?»‬

«បើបងអ្នកក្រ ស្រលាញ់បង(ឬ)ទេ‬?» ជាចំណង់ជើង នៃបទចម្រៀងថ្មីមួយ ដែលបង្ហាញត្រឹម​តែ​មួយ​វគ្គ របស់​តារា​ទើប​នឹង​រះ អ៊ាម វន្នី តែ​ទទួលបានការចាប់អាម្មរណ័ យ៉ាងសន្ធឹកសន្ធាប់​តាមបណ្ដាញសង្គម។
អ៊ាម វន្នី ត្អូញ​ក្នុង​បទ​ថ្មី «បើ​បង​អ្នក​ក្រ ស្រលាញ់​បង​(ឬ)​ទេ‬?»‬
តារាចម្រៀងទើបនឹងរះ លោក អ៊ាម វន្នី។ (រូបថតហ្វេសប៊ុក)

‪‎

ស្នេហាត្រូវរំពឹង លើភាពមានបានឬ? ទោះជាសំណួរនេះ ហាក់ហួសសម័យទៅហើយក្ដី តែវាកំពុងតែ​ចោទ​ឡើង ចំពោះតារាទើបនឹងរះ ដែលចេះនិពន្ធបទទំនុកច្រៀង អ៊ាម វន្នី តាមរយៈស្នាដៃថ្មីមួយ មានចំណង​ជើង​ថា «បើបងអ្នកក្រ ស្រលាញ់បង(ឬ)ទេ‬?»។ ប៉ុន្តែចម្រៀង ដែលមានរយៈពេល​តែ២៥វិនាទីនេះ មិនត្រឹមតែ​លើក​ពី​ដួងចិត្ត របស់តារារះថ្មី អ៊ាម វន្នី មកនិយាយប៉ុណ្ណោះទេ តែវាក៏បានសណ្ដំដួងចិត្ត មនុស្សជាច្រើននាក់ នៅ​លើ​បណ្ដាញ​សង្គម ឲ្យលុះលង់ទៅតាមចម្រៀង ដ៏ក្រម៉ាច់ក្រម៉ើមនេះដែរ។

និពន្ធ និងបកស្រាយដោយខ្លួនលោកផ្ទាល់ ចម្រៀងនេះបានទម្លាយដួងចិត្ត របស់យុវជនកម្សត់ស្នេហ៍ម្នាក់ ដែល​ក្រខ្សត់គ្មានប្រាក់ ហើយត្រូវបាននារីៗសម័យឥឡូវ មិនចាប់អារម្មណ៍អ្វីសោះ។ ចម្រៀងបាន​រៀបរាប់​ទៀត​ថា បើទោះជាយុវជនបានខិតខំ ប្រើមន្ដអាគមដាក់ស្នេហ៍ ទៅលើស្ត្រីនោះក៏ដោយ ក៏សេចក្ដី​ស្នេហា​មាន​និយមន័យ ត្រឹមតែទឹកប្រាក់ប៉ុណ្ណោះ។ តើនេះជារឿងធម្មតា សម្រាប់មនុស្សនាពេលបច្ចុប្បន្នឬ?

ចំពោះក្រុមអ្នកលុះលង់ ព្រោះបទចម្រៀងមួយបទនេះ បានបញ្ចេញមតិសរសើរ ថាពិរោះ ហើយពេញចិត្ត និង​មានអ្នកខ្លះទៀតថា ដោយសារតែចម្រៀងនេះ មិនចំលងពីចម្រៀងអ្នកដទៃ ឬពីបរទេស ពួកគេ​នឹង​គាំទ្រ​តារាវ័យក្មេង វន្នី ជានិច្ចនិរន្តតទៅ។ ទន្ទឹមនិងការសរសើរនេះ ក៏មានការរិះគន់ក្នុងន័យស្ថាបនាដែរ ថា​ច្រៀង​ពិរោះ ប៉ុន្តែទំនុកដដែលៗ និងមានបទភ្លេងស្រដៀងបទមុនៗ ដែលធ្វើឲ្យគេស្តាប់ទៅ ដូចជាអត់មានប្លែក​ត្រចៀក​អ្វីសោះ៕


» ចង់ដឹងថាលោកច្រៀងយ៉ាងណា សូមទស្សនាដូចតទៅ៖