ទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ ផ្សព្វផ្សាយ​ថា ប៉ូលិស​កូរ៉េ អូស​លោក​សមរង្ស៊ី ចេញពី​កន្លែង​ជួបជុំ​ពលករ​ខ្មែរ​

ភ្នំពេញ: លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​កូរ៉េខាងត្បូង បាន​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៥​វិច្ឆិកា​នេះ អំពី​រូបថត ៣ សន្លឹក ហើយ​សរសេរថា នេះ​ជា​ទិដ្ឋភាព ដែល​លោក​រង្ស៊ី ត្រូវ​បូលិស​កូរ៉េ គ្រៀក​អូស​ចេញពី​កន្លែង​ការប្រគុំ​តន្ត្រី​របស់​ពលករ​ខ្មែរ នៅ​ថ្ងៃអាទិត្យ ទី​១៥​វិច្ឆិកា ឆ្នាំ​២០១៥​។ ប៉ូលិស​ចាប់​អូស​លោក​សមរង្ស៊ី ពី​កន្លែង​ប្រគុំ​តន្ត្រី​នោះ ដោយសារតែ​លោក​សមរង្ស៊ី ប្រុង​ឆ្មក់​ឡើង ទាញ​ក្បាល​មេក្រូ​ឡើង​ញុះញង់ បំបែកបំបាក់​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិខ្មែរ និង​ប្រុង​ប្រើប្រាស់​វេទិកា​នេះ វាយប្រហារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ស៊ុត​ឌី​ណា បាន​បន្ថែមថា លោក​សមរង្ស៊ី បាន​ចូល​តាក់ស៊ី គេចខ្លួនបាត់​ដោយ​ក្តី​អាម៉ាស់​ជាទីបំផុត​។

​លោក​ស៊ុត​ឌី​ណា បាន​បន្តថា "​មិន​ត្រឹមតែ​មិនបាន​ថ្លែង​សារ​នយោបាយ​ទេ សូម្បី​ឡើងលើ​ឆាក​កូរ៉េ ចង់​និយាយ​លា ក៏​គេ​មិន​អនុញ្ញាត​ផង លើក​នេះ ហើយ​ទង់បក្ស ត្រូវបាន​ដកហូត និង​កំទេចចោល ទាំង​នៅលើ​ឆាក និង​ពី​អ្នក​កាន់​បួនដប់​នាក់ ដែលជា​សមាជិក​បក្សប្រឆាំង​។ ថ្ងៃទី​១៤ វិច្ឆិកា គេច​ព្រះវិហារ​គ្រិ​ស្ទ ដែល​ប៉ា​ស្ត័​រ គាត់​ដឹងថា កុហក​មិនមែន​សំដែង ក្រុម​នេះ បានគេច​ខ្លួន​ទៅ​កន្លែង​ផ្សេង ហើយ​ឆ្លៀត​ជេរ​បាន​បន្តិច តែ​ថ្ងៃនេះ អស់លក្ខណ៍​។ សូម​អរគុណ​ភាគី​មិត្ត​កូរ៉េ សហការ​បានល្អ​ថ្ងៃនេះ​"៕​

ទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ ផ្សព្វផ្សាយ​ថា ប៉ូលិស​កូរ៉េ អូស​លោក​សមរង្ស៊ី ចេញពី​កន្លែង​ជួបជុំ​ពលករ​ខ្មែរ​

ទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ ផ្សព្វផ្សាយ​ថា ប៉ូលិស​កូរ៉េ អូស​លោក​សមរង្ស៊ី ចេញពី​កន្លែង​ជួបជុំ​ពលករ​ខ្មែរ​

ទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ ផ្សព្វផ្សាយ​ថា ប៉ូលិស​កូរ៉េ អូស​លោក​សមរង្ស៊ី ចេញពី​កន្លែង​ជួបជុំ​ពលករ​ខ្មែរ​
លោកសមរង្ស៊ី និងលោកកឹមសុខា ត្រូវបានប៉ូលិស រារាំងមិនឲ្យឡើងវេទិកាប្រគុំតន្ត្រី នៅកូរ៉េខាងត្បូង នាថ្ងៃអាទិត្យ ទី១៥វិច្ឆិកា ( រូបភាពពីលោក​ស៊ុតឌីណា )