មនុស្ស​ស្រី​៣​នាក់​លង់ទឹក​ស្រះ​ស្លាប់​ស្រុក​ស្រែអំបិល

ខេត្តកោះកុង ៖ ប្រភព​ព័ត៌មាន​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​កោះសន្តិភាព​»​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា មនុស្ស​ស្រី​៣​នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់​គួរ​ឲ្យ​សោកសង្រេង​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ នៅ​ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់មាន ១-​ឈ្មោះ ហង្ស ឃី​ម ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ឆាយ​ជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា​, ២-​ឈ្មោះ ណៅ សារី​ម ភេទ​ស្រី អាយុ​១៩​ឆ្នាំ និង ៣-​ឈ្មោះ ខុ​ម រី​ណា ភេទ​ស្រី អាយុ​៨​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បងប្អូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕