ព័ត៌មាន​ចុង​ក្រោយ ៖ លោក សម រ​ង្ស៊ី នឹង​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​១០​និង​៣០​នាទី​យប់​ស្អែក

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​ឲ្យ​គេហទំព័រ​«​កោះសន្តិភាព​»​ដឹង​ប៉ុន្មាន​នាទី​មុន​នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី នឹង​វិល​និវត្ត​ពី​​បំពេញ​បេស​កកម្ម​នៅ​ក្រៅ​ប្រទេស នឹង​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ ស្អែក​នេះ ។

គួរ​បញ្ជាក់​ថា មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ​រូប​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ម៉ុង​ហ្គោ​លី ជប៉ុន​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ដើមខែ​វិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ និង​ជួប​ពិភាក្សា​សំណេះសំណាល ជាមួយ​សមាជិក​សមាជិក​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ជប៉ុន ព្រមទាំង​ជួប​ពលរដ្ឋ​ និង​ពលករ​ខ្មែរ ៕