Q&A : ហេតុអ្វី​ដៃគូ​នាង​ខ្ញុំ​ចូលចិត្ត​ឱ្យ​ខ្ញុំ​ប្រើ​មាត់​ជាមួយ​ទ្វារក្រោយ​គាត់​ម្ល៉េះ ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ​មានការ​សង្ស័យថា គូស្នេហ៍​នាង​ខ្ញុំ​ជា​បុរស​ខុស​ប្រក្រតី ដោយសារតែ​ពេលដែល​យើង​មាន​សិច​ជាមួយគ្នា​គាត់​ចូលចិត្ត​ឱ្យ​នាង​ខ្ញុំ​ប្រើ​មាត់​ជាមួយ​ទ្វារក្រោយ​របស់គាត់ ។ ប៉ុន្តែ​នាង​ខ្ញុំ​មិន​ហ៊ាន​ធ្វើ ព្រោះ​មាន​អារម្មណ៍​ថា​វា​គគ្រិច​បើ​ទុក​ណា​ជា​នាង​ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង​យ៉ាងណា​ក៏​នៅតែ​ទទួល​អារម្មណ៍​ថា​ទីតាំង​នោះ​គគ្រិច​ដែរ ។

ម្យ៉ាងទៀត​នាង​ខ្ញុំ​ចេះតែ​សង្ស័យថា គាត់​ជា​ប្រុស ហ្គេ (Gay ប្រុស​ដែល​ចូលចិត្ត​រួមភេទ​ជាមួយ​ប្រុស​ដូចគ្នា ) ព្រោះ​មិនដឹងថា​គូស្នេហ៍​ផ្សេងៗ គេ​ធ្វើ​អីចឹង​ដែរ​ឬ​យ៉ាងណា ? តើ​ទង្វើ​បែបនេះ​វា​ខុស​ប្រក្រតី ឬ គ្រោះថ្នាក់​អ្វី​ដែរ​ឬ​អត់ ហើយ​នាង​ខ្ញុំ​គួរតែ​ធ្វើ​ដូចម្តេច ?

ចម្លើយ ៖ ការដែល​គូស្នេហ៍​របស់​អ្នក​ចូលចិត្ត​ឱ្យ​អ្នក​ប្រើ​មាត់​ជាមួយ​ទ្វារក្រោយ​របស់គេ​ដើម្បី​ដាស់​អារម្មណ៍​ផ្លូវភេទ អាច​មើល​ទៅជា​រឿង​ចម្លែក​ក្នុង​ក្រសែភ្នែក​របស់​អ្នក ព្រោះ​យល់ថា​វា​ជាទី​តាំង​សាង​សេចក្តីសុខ​ស្រួល​របស់​គូស្នេហ៍​ហ្គេ ។ ប៉ុន្តែ​ការពិតទៅ​វា​មិន​មានតែ​គូស្នេហ៍​ហ្គេ​ទេ ដែល​ត្រូវ ប្រើប្រាស់​ទីតាំង​មួយ​នេះ គូស្នេហ៍​ប្រុស​ស្រី​ទូទៅ​ក៏​អាច​ជ្រើសរើស​ប្រើ​ទីតាំង​ទ្វារក្រោយ​នេះដែរ ពីព្រោះ​នៅត្រង់​ទ្វារក្រោយ​នេះ​ជា​ចំណុច​ប្រមូលផ្តុំ​នៃ​ប្រសាទ​ជាច្រើន​ដែល​ធ្វើ​ឱ្យគេ​មាន​សម្រើប និង មាន​សេចក្តីសុខ​ស្រួល​បំផុត ។

ប៉ុន្តែ​វា​អាច​មើលទៅ​គួរឱ្យ​ខ្ពើម​ក្នុង​ក្រសែភ្នែក​អ្នក​ដែល​ត្រូវធ្វើ​ឱ្យគេ ។ ដូច្នេះ​បើ​អ្នក​មិន​ចូលចិត្ត​ត្រូវ​សាកល្បង ពិភាក្សា​ជាមួយ​គូស្នេហ៍​របស់​អ្នក​ត្រង់ៗ វា​ប្រសើរ​ជាង​បង្ខំចិត្ត​ធ្វើ​នូវ​អ្វីដែល​ខ្លួន​មិន​ចង់​ធ្វើ​នាំឱ្យ​ជីវិត​គូ​មាន​បញ្ហា ។​ប្រសិនបើ​អ្នក​អាច​ទទួលយក​សំណើ​របស់គេ​នោះ​អ្នក​គួរតែ​ដឹក​ដៃ​គ្នា​ទៅ​ត្រួតពិនិត្យ​រោគ ព្រោះ​ការដែល​អ្នក​ប្រើ​មាត់​ជាមួយ​ទ្វារក្រោយ​គេ​វា​ប្រឈម​ទៅនឹង​ការឆ្លង​រោគ​រលាក​ថ្លើម​ប្រភេទ B ដែល​ចម្លង​តាម​ទ្វារក្រោយ​ចូលមក​កាន់​ក និង ផ្នែក​ផ្សេងៗ​របស់​រាងកាយ​អ្នក ។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​គួរតែ​ទៅពិនិត្យ​ឱ្យបាន​ដឹង​ច្បាស់​ថា​មិនមាន​រោគ ហើយ​ត្រូវ​រក្សា​ភាព​ស្អាត​អនាម័យ​ឱ្យបាន​ខ្ពស់ ៕


Related