ឃ្លីបដ៏ភ័យរន្ធត់ នៃពលរដ្ឋបារាំង រត់គេចពីហេតុការណ៍ វាយប្រហារ

ឃ្លីបដ៏ភ័យរន្ធត់ នៃពលរដ្ឋបារាំង រត់គេចពីហេតុការណ៍ វាយប្រហារ

By: Savuth

សំឡេងស្រែកឮកងរំពង នូវភាពភ័យរន្ធត់ នៃពលរដ្ឋបារាំងនៅក្នុងទីក្រុងប៉ារីស ដែលត្រូវវាយប្រហារជាច្រើនកន្លែង មានទាំងបំផ្ទុះគ្រាប់ ហើយថែមទាំងបាញ់រះដោយកាំភ្លើង AK កាលរាត្រីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។

នៅថ្ងៃទី ១៥ ខែវិច្ឆិកា នេះ ពួករដ្ឋឥស្លាម ឬ ISIS បានចេញមកអះអាងថា ពួកគេនៅពីក្រោយហេតុការណ៍វាយប្រហារ នៅប្រទេសបារាំងនេះ ដោយសងសឹកប្រទេសបារាំងមើលងាយសាសនាឥស្លាម និង វាយប្រហារតាមផ្លូវអាកាស ទៅលើមូលដ្ឋានក្រុមរបស់ខ្លួន ។

តាមព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចបានប្រទះឃើញរថយន្ត របស់ភេរវករមួយគ្រឿង ដែលមានផ្ទុកកាំភ្លើង បាញ់ប្រហារក្នុងហេតុការណ៍នោះ ។ យ៉ាងណាក៏ដោយ សមាជិកក្រុមភេរវករម្នាក់ ឈ្មោះ អូម៉ារ អុីស្មាអុីល ត្រូវឃុំខ្លួន រួមនឹងឪពុក ព្រមទាំងប្អូនស្រីរបស់គេផង ត្រូវឃាត់ខ្លួនដើម្បីសាកសួរ ៕

អស់គុណឃ្លីប AP