មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវ​លេខ​៦០៨ និង​ផ្លូវ​លេខ​២៩១​ដោយ​ប្រើ​កៅស៊ូ​អ៊ុត​ AC

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​ជួសជុល​ដោយ​ប្រើ​កៅស៊ូ​អ៊ុត AC ផ្លូវ​លេខ​៦០៨ ចាប់ពី​រង្វង់​មូល​ទួល​គោក​ដល់​វត្ត​នាគ​វ័​ន្ត និង​ជួសជុល​បញ្ចប់​ផ្លូវ​លេខ​២៩១ ចាប់ពី​ផ្លូវ​លេខ​៥៩២ ដល់​ផ្លូវ​លេខ​៦១៤ ។

ជា​ផែនការ​ថ្ងៃស្អែក​នឹង​ជួសជុល​ផ្លូវ​លេខ​១៤៣ ផ្លូវ​លេខ​២៧៣ និង​ផ្លូវ​លេខ​៧០ ៕