ជួសជុល​បញ្ចប់​ផ្លូវ​លេខ​៣៣៨ នឹង​បន្ត​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ​៣០០​ប្រើប្រាស់​មូលនិធិ​ខណ្ឌចំការមន​ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​ជួសជុល​ផ្លូវ​ដែល​ប្រើប្រាស់​មូលនិធិ​ខណ្ឌចំការមន​ឆ្នាំ​២០១៥ បាន​ចាប់ផ្តើម​អនុវត្ត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៣៨ ចាប់ពី​ផ្លូវ​លេខ​១៧៣ ដល់​ផ្លូវ​លេខ​១៩៩ ។

គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ការដ្ឋាន​អ៊ុត​កៅស៊ូ​បាន​ប្រវែង​២៥០​មែ​ត្រ លើ​ប្រវែង​សរុប​៣៦០​មែ​ត្រ ។ បន្ទាប់​ពី​បាន​បញ្ចប់​ផ្លូវ​នេះ​១០០%​រួច នឹង​បន្ត​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ​៣០០ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ៕