សុខ សុវណ្ណ ឈ្នះម៉ន ចាន់តារ៉ា

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​បាន​រក្សា​តំណែង​ជា​អ្នកខ្លាំង​ ដោយបាន​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ថ្មី​ម៉ន ចាន់​តា​រ៉ា​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​បាន​ដោយ​ពិន្ទុ ។​

​    ​តាមពិត​តា​រ៉ា​ហាក់ដូចជា​ហ៊ាន​មែន​ដែល​សុំ​ប្រកួត​ជាមួយ​សុវណ្ណ​តែ​ទោះជា​ យ៉ាងណា​ក៏​សុវណ្ណ​ដណ្ដើមបាន​ជ័យជំនះ​លើ​តា​រ៉ា​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

​     ​ចៅ ចេក​ខ្ចី​ក្លឹប​សំរោង​កោង​ខេត្តបាត់ដំបង​ប្រកួត​ចាញ់​ពិន្ទុ​ភួង ពិសិដ្ឋ​ក្លឹប​ខេត្ត​រតនគីរី​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​ក្នុងខណៈដែល​វុ​ ធ សំណាង​ក្លឹប​ពោធិ៍​ជ័យ​កីឡា​សន្លប់​ទឹក​ទី ៣ ដោយសារ​ជង្គង់​ស្រ៊ុន ពិសី​មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។​

+​អ្នកឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ TIFFY Super Fight

​     ​ភ្នំពេញ​:​លើស​ង្វៀន​TIFFY ARENA របស់ TV5 នា​យប់​ថ្ងៃទី​១៥​វិច្ឆិកា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ ព្រឹត្តិ​ការណ៍ TIFYY Super Fight អ្នក​ប្រដាល់​ផៃ គឹម​ហឿ​ត​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ផ្ដួល​ញ៉េ សិទ្ធ​ក្លឹប​អេ​ភូ​ថង​កីឡា​នៅ​ទឹក​ទី​៣ក្នុងខណៈដែល​ឡុង បញ្ញា​ក្លឹប​សាល​វ័​ន្ដ​កីឡា​យកឈ្នះ​ឌុន ប៊ុនធឿន​ក្លឹប​ខេត្តព្រៃវែង​ដោយ​ពិន្ទុ​នោះ ។​