អ្នកប្រដាល់ហុន ឈុនហេងបាក់ជើងហើយ

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ល្បីឈ្មោះ​ហុន ឈុន​ហេង​បាន​រងរបួស​រហូតដល់​បាក់ឆ្អឹង​ស្មងជើង​កាល​ពី​ព្រឹក​ថ្ងៃទី​ ១៥វិច្ឆិកា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ។​

​    ​អ្នក​ប្រដាល់​ទម្ងន់​៥១​គីឡូក្រាម​រូបនេះ​បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ ថៃ​កាលពី​ល្ងាច​ថ្ងៃទី​១៤​វិច្ឆិកា​ហើយ​នៅ​ព្រឹក​ ថ្ងៃទី​១៥​វិច្ឆិកា​គេ​បានធ្វើ​ដំណើរ​ចេញពី​ចាក់អង្រែ​ដោយ​ម៉ូតូ​ជាមួយ​ មិត្ត​រួម​ក្លឹប​របស់​គែ​គឺថា​ន រ៉ា​ឌី​ដើម្បី​យកលុយ​ទៅ​ឲ្យ​ប្រពន្ធ​នៅឯ​ខេត្តកំពង់ស្ពឺ ។​

​    ​ពេលចេញ​ដំណើរ​មកដល់​ក្បាលថ្នល់​ក៏​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ បណ្ដាល​ឲ្យ​ហុន ឈុន​ហេង​បាក់ឆ្អឹង​ស្មងជើង​ម្ខាង ឯ រ៉ា​ឌី​ក៏មាន​របួស​ជើង​មិន​ស្រាល​ដែរ ។ ពេលនេះ​ឈុន​ហេង​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា រុស្ស៊ី ។​

​    ​ឈុន​ហេង​អាយុ​២២​ឆ្នាំ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែល​ក្នុង​ ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​នៅ​ស្រុក​ខ្មែរ​គេ​លំបាក​រក​គូប្រកួត​ណាស់​។​គេ ​នៅ​មិនទាន់​ដឹងថា​បន្ទាប់ពី​ជាសះស្បើយ​អ្នក​ប្រដាល់​រូបនេះ​អាច​បន្ត​អាជីព ​ប្រដាល់​បាន​ទៀត​ ឬ ក៏​យ៉ាងណា​ឡើយ ។​

​    ​ឈុន​ហេង​មាន​ស្រុកកំណើត​នៅ​ឃុំ​កកោះ ឃុំ កកោះ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​ដែលជា​ស្រុក​មួយ​ប្រជុំ​ដោយ​អ្នក​ ប្រដាល់​ល្បីឈ្មោះ​តាំងពីដើម​មកម្ល៉េះ ។​

​    ​លោក​មាស សុខ​គ្រី​ដែលជា​គ្រូបង្វឹក​បាន​ខិតខំ​អំពាវនាវ​រក​ការជួយឧបត្ថម្ភ​ពី​ សប្បុរសជន​នានា​ដើម្បី​ជួយ​ដល់​អ្នក​ប្រដាល់​រូបនេះ ។ លោក​បន្តថា​ជីវិត​ជា​អ្នក​ប្រដាល់​មិនមែន​ធូរធារ​នោះទេ​គឺ​រកបាន​ត្រឹម​ តែមួយរ​ស់ៗ​ប៉ុណ្ណោះ ។​