បារាំងបើកការវាយប្រហារដោយទម្លាក់គ្រាប់បែក២០គ្រាប់ចំបន្ទាយ IS ឈ្មោះRaqqa

បារាំងបើកការវាយប្រហារដោយទម្លាក់គ្រាប់បែក២០គ្រាប់ចំបន្ទាយ IS ឈ្មោះRaqqa
ត្រឹមរយៈពេល២៤ម៉ោងក្រោយពីមានការវាយប្រហារទីក្រុងបារីស ដែលបណ្តាលឲ្យមនុស្សប្រមាណ ១៤០នាក់បាត់បង់ជីវិតនោះ នាពេលនេះបារាំង បានបើកការវាយប្រហារលើបន្ទាយរបស់ពួក IS ឈ្មោះ Raqqa ស្ថិតនៅភាគខាងជើងប្រទេស ស៊ីរី។ នេះបើតាម Skynews ចុះផ្សាយមួយម៉ោងមុននេះ បន្តិច។
បារាំងបើកការវាយប្រហារដោយទម្លាក់គ្រាប់បែក២០គ្រាប់ចំបន្ទាយ IS ឈ្មោះRaqqa
បើតាមក្រសួងការពារជាតិបារាំងបានឲ្យដឹងថា គ្រាប់បែក បានទម្លាប់ចំមជ្ឈមណ្ឌលជ្រើសរើសនិង បង្វឹកហាត់របស់ក្រុមជ្រុលនិយម IS។ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានរបស់ បារាំងលើក្រុមជ្រុលនិយមនៅក្នុងប្រទេស ស៊ីរី។
បារាំងបើកការវាយប្រហារដោយទម្លាក់គ្រាប់បែក២០គ្រាប់ចំបន្ទាយ IS ឈ្មោះRaqqaក្មេងក្នុងជំរំ Raqqa
សូមបញ្ជាក់ថា ការបើកការវាយប្រហារទម្លាក់គ្រាប់បែកនេះ បារាំង បានយកមូលដ្ឋានទ័ពអាកាស របស់ប្រទេស អារ៉ាប់ និងប្រទេស ស៊ូដង់ ដែលមានការចូលរួមពីក្រុមទម្លាក់គ្រាប់បែកលេខ១២បារាំង ដើម្បីធ្វើការវាយប្រហារលើបន្ទាយរបស់ក្រុមជ្រុលនិយម IS៕
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Skynews