ឃាតកម្មសាហាវព្រៃផ្សៃ ប្តី វាយសម្លាប់ប្រពន្ឋ រួចយកសពទៅចាក់សាំងដុត ក្នុងពាងសល់តែផេះផង់

រាជធានីភ្នំពេញ ៖ ស្ដ្រីម្នាក់ត្រូវប្តីកំណាច វាយសម្លាប់ ហើយយកសព ទៅចាក់ សាំងដុតក្នុងពាង ឆាបឆេះយ៉ាងសន្ធោសន្ធៅ មើលទៅគួរឲ្យអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលពីព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ៤៥៧ ផ្លូវលំ ភូមិបាយាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ ទឹម សោភា អាយុ ៣៤ឆ្នាំ មុខរបរជាអ្នកគួកជេរលក់ដីចំណែកជនដៃដល់ជាប្ដីឈ្មោះសុងទូច អាយុ៣៨ឆ្នាំ មុខរបរមន្ដ្រីយោធា រស់នៅផ្ទះលេខ៤៥៧ ផ្លូវលំ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខក្រោយសម្លាប់ប្រពន្ឋនិងចាក់សាំងដុតក្នុងពាំងទឹកកំទេចសាក សពរួចគេចខ្លួនបាត់ភ្លាមៗតែម្តង ។

ប្រភពកន្លែងកើតហេតុរៀបរាប់ថាមុនពេលកើតហេតុប្តីប្រពន្ធទាំង២បានឈ្លោះ ប្រកែកគ្នាយ៉ាងខ្លាំង ដោយមិនដឹងពី មូលហេតុនោះទេ មួយសន្ទុះក្រោយមក បុរសជាប្ដីបានដើរចេញ មកខាងក្រៅផ្ទះ និងបានប្រាប់ អ្នកជិតខាងថា រូបគេ ខឹងពេកបានវាយប្រពន្ធស្លាប់បាត់ទៅហើយតែអ្នកជិតខាងមិនជឿទេ។លុះព្រឹក ឡើង ទើបមានការភ្ញាក់ផ្អើល បន្ទាប់ពីដឹងថា បុរសជាប្តីបានយកសាំង ចាក់ដុត ប្រពន្ធនៅក្នុងពាង ឆេះនៅសល់តែឆ្អឹង និងដុំសាច់មួយចំនួនតូច។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើស បានសម្លាប់ ជនរង គ្រោះ នៅក្នុងបន្ទប់រួចទើបយកមកដាក់ក្នុងពាងហើយ ចាក់សាំងដុតបន្ថែម បណ្ដាលឲ្យសាកសពឆេះខ្ទេចអស់។

នៅកន្លែងកើតហេតុ គេឃើញមានបន្សល់ទុកនូវ ប៊ីដុងមួយ ចំណុះ៣០លីត្រ និងសាច់ក្លែមដបស្រា បញ្ជាក់ថា ជនល្មើស ផឹកស្រាមុនពេលសម្លាប់។

សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យសពស្ដ្រីរងគ្រោះនិងប្រមូលយក វត្ថុតាង ដើម្បីស្វែងរកចាប់ខ្លួន ប្ដីកំណាចយកមក ផ្តន្ទាទោសតាមច្បាប់៕

ឃាតកម្មសាហាវព្រៃផ្សៃ ប្តី វាយសម្លាប់ប្រពន្ឋ រួចយកសពទៅចាក់សាំងដុត ក្នុងពាងសល់តែផេះផង់  ឃាតកម្មសាហាវព្រៃផ្សៃ ប្តី វាយសម្លាប់ប្រពន្ឋ រួចយកសពទៅចាក់សាំងដុត ក្នុងពាងសល់តែផេះផង់ ឃាតកម្មសាហាវព្រៃផ្សៃ ប្តី វាយសម្លាប់ប្រពន្ឋ រួចយកសពទៅចាក់សាំងដុត ក្នុងពាងសល់តែផេះផង់