អគ្គិភ័យ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី បាន​រលត់​ទាំងស្រុង​ (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​កន្លែង​លក់​សម្ភារ​ទារក និង​កុមារ​គ្រប់​ប្រភេទ នៅ​ផ្លូវ​លេខ​៥៩៨ កែង​ផ្លូវ​លេខ​១៨៩៦ ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​ពេល​នេះ​បាន​រលត់​ទាំងស្រុង​ហើយ​នៅ​ពេល​នេះ ដែល​ការ​ឆេះ​អស់​មាន​ រយៈ​ពេល​ជាង​កន្លះ​ម៉ោង គឺ​ចាប់​ពី​ម៉ោង​ប្រហែល​១០យប់ ដល់​ម៉ោង​១០ និង​៤០នាទី​យប់​ថ្ងៃទី​១៥ វិច្ឆិកា ២០១៥នេះ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​មិន​បណ្ដាល​ឲ្យ​រាល ដាល​ដល់​ផ្ទះ​ ប្រជាពលរដ្ឋ​ដទៃ​ទេ ដោយសារ​ប្រជាពលរដ្ឋ​ បាន​ប្រើប្រាស់​បំពង់​ ពន្លត់​អគ្គិភ័យ និង​ទុយោ​បាញ់​ទឹក ព្រមទាំង​រថយន្ត​ ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្កា និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ បាន​មក​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា ។

ប្រភព​ពី​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ទៀត​ថា ឡានទឹក​បាន​មក​ដល់​កន្លែង​កើត ហេតុ​ចំនួន​៥​គ្រឿង តែ​ប្រើប្រាស់​អស់​តែ​ ២​គ្រឿង​ប៉ុណ្ណោះ ក៏​អាច​គ្រប់​គ្រប់​ស្ថានការណ៍​បាន ហើយ​ការ​ខូចខាត​សម្ភារ​ ខាង​ក្នុង​​អស់​ប្រមាណ​ ជា​៥០%​ទៅ​៦០% ។

សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ពិត ប្រាកដ​ទេ គឺ​កំពុងធ្វើការ​ស្រាវជ្រាវ​ នៅឡើយ ម្យ៉ាងទៀត​ទំហំ​នៃ​ការ ​ខូចខាត​ពិតប្រាកដ​យ៉ាងណា​នោះ​ ក៏​មិន​ទាន់​បានដឹង​ច្បាស់​ នៅឡើយ​ដែរ ។

ផ្តល់សិទ្ធដោយ