ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្សារ​ បូ​រី​ញូ​វ​ថោ​ន សង្ស័យ​ស្ត្រីជន​ជាតិ ចិន​ជា​អ្នក​សម្លាប់

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ សាកសព​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្សារ ក្នុង​បូ​រីញូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​បាន​គេ​ ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ ផ្សារ​ក្នុង​បូ​រីញូ​វ​ថោ​ន សង្ស័យ​ត្រូវ​គេ​ វាយ​សម្លាប់ ព្រោះ​មាន​ដំបង និង​ស្នាម​ឈាម​នៅ​ជាប់​ដំបង ។

ប្រភព​​ពី​សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ ម្នាក់​នៅ​ កន្លែង​កើតហេតុ​យក​ទៅ​ធ្វើការ​ សាកសួរ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​រង​គ្រោះ ព្រោះ​ប្រទះ​ឃើញ​មាន​ ឈាម​នៅ​ជាប់ជើង​ស្ត្រី​សង្ស័យ ។
ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្សារ​ បូ​រី​ញូ​វ​ថោ​ន សង្ស័យ​ស្ត្រីជន​ជាតិ ចិន​ជា​អ្នក​សម្លាប់
ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្សារ​ បូ​រី​ញូ​វ​ថោ​ន សង្ស័យ​ស្ត្រីជន​ជាតិ ចិន​ជា​អ្នក​សម្លាប់
ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្សារ​ បូ​រី​ញូ​វ​ថោ​ន សង្ស័យ​ស្ត្រីជន​ជាតិ ចិន​ជា​អ្នក​សម្លាប់
ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្សារ​ បូ​រី​ញូ​វ​ថោ​ន សង្ស័យ​ស្ត្រីជន​ជាតិ ចិន​ជា​អ្នក​សម្លាប់
ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្សារ​ បូ​រី​ញូ​វ​ថោ​ន សង្ស័យ​ស្ត្រីជន​ជាតិ ចិន​ជា​អ្នក​សម្លាប់
ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្សារ​ បូ​រី​ញូ​វ​ថោ​ន សង្ស័យ​ស្ត្រីជន​ជាតិ ចិន​ជា​អ្នក​សម្លាប់
ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្សារ​ បូ​រី​ញូ​វ​ថោ​ន សង្ស័យ​ស្ត្រីជន​ជាតិ ចិន​ជា​អ្នក​សម្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត