បាន​សាក​ល្បង ប្រើ​កម្មវិធី YouTube លើ​ស្មាត​ហ្វូន បញ្ជា​ទៅ​កាន់ YouTube លើ​កុំព្យូទ័រ​ហើយ​ឬនៅ? បើ​មិន​ទាន់ទេ សាក​ល្បង​ជាមួយ​ខេមបូ ឥឡូវ​នេះ

មុខងារមួយនេះ ប្រហែលជាមិត្តអ្នក​អាន មួយ​ចំនួន មិន​ទាន់​បាន​ដឹង​ពី​វិធី​ក្នុង​ការ​ប្រើ​ប្រាស់​វា​ទេ វាអាច​អោយ​អ្នក​ធ្វើ​ការ​ចាក់​បទ​ចម្រៀង​លើ​កម្មវិធី YouTube ក្នុងទូរស័ព្ទ ឬ ថេប្លេតរបស់អ្នក ហើយ​បញ្ជា​ទៅ​កាន់​កុំព្យូទ័រ។

បាន​សាក​ល្បង ប្រើ​កម្មវិធី YouTube លើ​ស្មាត​ហ្វូន បញ្ជា​ទៅ​កាន់ YouTube លើ​កុំព្យូទ័រ​ហើយ​ឬនៅ? បើ​មិន​ទាន់ទេ សាក​ល្បង​ជាមួយ​ខេមបូ ឥឡូវ​នេះ

វាមានឈ្មោះថាមុខងារ Connect TV តែអ្នកអាចប្រើវាដើម្បីបញ្ជា​ YouTube លើកុំព្យូទ័រ​បាន​យ៉ាង​ងាយ​ស្រួល អោយតែកុំព្យូទ័រ និង ឧបករណ៍ដំណើរការដោយ Android ឬ iOS របស់លោកអ្នក ស្ថិតនៅ​ក្នុង​ប្រព័ន្ធ Wireless តែមួយ។ តោះសាកល្បងជាមួយ ខេមបូ ទាំងអស់គ្នា

តម្រូវការ

  • កុំព្យូទ័រដំណើរការដោយ Mac OS ឬ Windows
  • ឧបករណ៍ដំណើរការដោយ Android ឬ iOS មានកម្មវិធី YouTube
  • ភ្ជាប់កុំព្យូទ័រ និង Wireless របស់លោកអ្នកទៅកាន់ WiFi តែមួយ

វិធីសាស្រ្ត

  • ចូលទៅកាន់ YouTube តាមកុំព្យូទ័រ រយៈតំណរនេះ https://www.youtube.com/tv
  • ចូលទៅកាន់ Settings > Pair Device ជាការស្រេច
  • បើកកម្មវិធី YouTube លើឧបករណ៍របស់អ្នកចូលទៅកាន់ Settings > Connected TVs ហើយ បំពេញលេខកូដបង្ហាញលើកុំព្យូទ័រ និង ចុចពាក្យ Add ជាការស្រេច
  • ចាក់វីដេអូផ្សេងៗលើ YouTube ពីស្មាតហ្វូន ឬ ថេប្លេតលោកអ្នកដោយចុចពាក្យ TV Queue និង Play នោះវានឹងចាក់លើកុំព្យូទ័រភ្លាម

ទស្សនាវីដេអូខាងក្រោមនេះ

ប្រសិនបើមិត្តអ្នកអាន មានចម្ងល់ ឬ​ បញ្ហាផ្សេងៗ អ្នកអាចធ្វើការ Comment នៅខាងក្រោមនេះបាន ក្រុមការងារ យើងខ្ញុំនឹងឆ្លើយតបអោយបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន!!!

  • ដោយ: Meng
  • 7:49 AM, 16 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ