​ហេតុផល​ដែល​ស្ត្រី​មាន​ចំណង់​ផ្លូវភេទ​ខ្សោយ​

​ហេតុផល​ដែល​ស្ត្រី​មាន​ចំណង់​ផ្លូវភេទ​ខ្សោយ​

​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​ម្នាក់​ផ្អែកទៅលើ​ប្រតិកម្ម​ដ៏​ស្មុគស្មាញ​មួយ​នៃ​សមាសធាតុ​ជាច្រើន​ដែល​មាន​ឥទ្ធិពល​ទៅលើ​ភាពស្និទ្ធស្នាល ភាព​សុខ​ស្រួល​ខាង​រាងកាយ អារម្មណ៍​សុខ​ស្រួល បទពិសោធន៍ ជំនឿ របៀប​រស់នៅ និង​ទំនាក់ទំនង​បច្ចុប្បន្ន​។ បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ណាមួយ​នៃ​រឿង​ខាងលើ​នេះ​មែន​នោះ វា​ពិតជា​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​អ្នក​មិន​ខាន​ទេ​។
 

មូលហេតុ​រាងកាយ​

  • ​បើសិន​ជា​អ្នក​ធ្លាប់​មាន​ការឈឺចាប់​ក្នុងពេល​រួមភេទ ឬ​មិន​អាច​ទទួល​ចំណុចកំពូល​ក្នុងពេល​រួមភេទ​នោះ វា​អាច​នឹង​កាត់បន្ថយ​ចំណង់​ផ្លូវភេទ​ហើយ​។
  • ​មាន​ជំងឺ​ដូចជា ជំងឺ​រលាក​សន្លាក់ មហារីក ទឹកនោម​ផ្អែម លើស​សម្ពាធ​ឈាម ជំងឺ​សរសៃឈាម​បេះដូង និង​សរសៃប្រសាទ​
  • ​ការប្រើ​ថ្នាំ​ដូចជា ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត និង​ប្រកាច់​
  • ​របៀប​រស់នៅ​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន ប្រើ​ថ្នាំញៀន ជាដើម​
  • ​ការវះកាត់​នៅ​លើ​សុដន់ ឬ​ផ្លូវទឹក​ម៉ូ​ត្រ​
  • ​ការ​អស់កម្លាំង​

​បម្រែបម្រួល​អ័រម៉ូន​

  • ​ការ​រ៉ាំ​ង​រដូវ​
  • ​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​

​មូលហេតុ​ចិត្តសាស្ត្រ​

  • ​បញ្ហា​ផ្លូវចិត្ត​ដូចជា ថប់​អារម្មណ៍ ឬ​បាក់​ទឹកចិត្ត​
  • ​ស្ត្រេ​ស​ដូច​ជា ពិបាកចិត្ត​រឿង​លុយកាក់ ឬ​ការងារ​
  • ​រូបសម្បត្តិ​មិនល្អ ឬ​ស្អាត​
  • ​ធ្លាប់​មាន​ការបំពាន​ខា​ង​ផ្លូវភេទ​
  • ​ធ្លាប់មាន​បទពិសោធន៍​អវិជ្ជមាន​ខាង​ផ្លូវភេទ​ពីមុនមក​

​បញ្ហា​ទំនាក់ទំនង​ស្នេហា​
​ស្ត្រី​ភាគច្រើន ភាពស្និទ្ធស្នាល​ខាង​ផ្លូវចិត្ត​គឺជា​រឿង​សំខាន់​ណាស់​ដើម្បី​ឈាន​ទៅ​ដល់​ការស្និទ្ធស្នាល​ខាង​ផ្លូវភេទ​។ ដូច្នេះ​បញ្ហា​ទាំងឡាយណា​ដែលមាន​លើ​ចំណងស្នេហា​ហើយ វា​អាច​ជា​កត្តា​ដ៏​សំខាន់​ដែល​នាំ​ឱ្យ​នាង​ខ្សោយ​ចំណង់​ផ្លូវភេទ​។ ការថយចុះ​ចំណង់​ផ្លូវភេទ​ច្រើនតែ​បណ្តាល​មកពី​បញ្ហា​ជាច្រើន​ដូចជា​៖

  • ​កង្វះ​ការទំនាក់ទំនង​ជាមួយ​ដៃគូ​
  • ​ជម្លោះ​មិនទាន់​ដោះស្រាយ​រួច​
  • ​កង្វះ​ការទំនាក់ទំនង​ទៅលើ​តម្រូវការ​ផ្លូវភេទ និង​ការចង់បាន​
  • ​មាន​ភាព​ផិត​ក្បត់គ្នា​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។