រួមភេទ​ធ្វើឱ្យមាន​សុខភាព​ល្អ​

រួមភេទ​ធ្វើឱ្យមាន​សុខភាព​ល្អ​

​ការ​រួមភេទ​ធ្វើឱ្យមាន​វេទនារម្មណ៍​ខ្លាំងក្លា ហើយ​ក៏​ជួយ​ធ្វើឱ្យ​មាន​សុខភាព​ល្អ​ផងដែរ​។ ពួក​អ្នក​វិទ្យា  សាស្ត្រ​និង​ពួក​អ្នក​សិក្សា​អំពី​បញ្ហា​ភេទ​បាន​ឯកភាពគ្នា​ថា ការ​រួមភេទ​មាន​អត្ថប្រយោជន៍​ល្អ​ជាច្រើន​។​
 

​ចំពោះ​សុខភាព​៖
ក្រៅតែពី​ការរីករាយ​សប្បាយ​ដែល​គេ​ទទួលបាន ការរួម​ភេទ​និង​ការចេញ​ទឹកកាម​នៅ​ទីបំផុត​នៃ​តម្រេក​ធ្វើឱ្យ​មាន​ការបញ្ចេញ​នូវ​អ័រម៉ូន​ដែល​មាន​ផល​វិជ្ជមាន​មួយ​ចំនួន ដូចជា ocytocine, sérotonine និង endorphine ។​

ដោយហេតុ​នោះ ការ​រួមភេទ​៖

  • ​កាត់បន្ថយ​ការឈឺ​មួយ​ចំហៀង​ក្បាល និង​ការឈឺចាប់​ផ្សេងទៀត​
  • ​ធ្វើឱ្យ​មាន​ការចងចាំ​ល្អប្រសើរ​
  • ​បង្កើន​បរិមាណ​អង់ទីគ័រ​ដែល​ការពារ​ពី​ការបង្ក​រោគ ជាអាទិ​គឺ​ក្អក​និង​គ្រុន​ផ្តាសាយធំ​
  • ​កាត់បន្ថយ​ជំងឺមហារីក​ប្រូ​ស្តា​ត​ចំពោះ​បុរស និង​មហារីក​សុដន​ចំពោះ​នារីៗ​
  • ​ជួយ​ឱ្យ​រាង​នៅ​ស្រ​ឡូ​ន​ល្អ​។​

​រួមភេទ​ជួយ​ឱ្យ​មាន​អាយុ​វែង​
​ការ​រួមភេទ​ក៏​ជា​ការ​ធ្វើ​កីឡា​មួយ​ដែរ ហើយ​ល្អ​លើស​ពី​កីឡា​ធម្មតា​ព្រោះ​វា​បាន​រួម​បញ្ចូល​នូវ​អារម្មណ៍​រីករាយ​សប្បាយ ផងដែរ​។ ការសិក្សា​មួយ​ដែល​គេ​បាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ British Medical Journal បាន​បង្ហាញ​ឱ្យដឹងថា បុរសៗ​ដែល​រួម​ភេទ​តិច​ជាង​មួយ​ដង​ក្នុង​១​ខែ​មាន​ហានិភ័យ​អាច​នឹង​ត្រូវ​ស្លាប់​ក្នុងពេល​១០​ឆ្នាំ​ទៀត ២​ដង​ច្រើនជាង​អ្នក​ដែល​រួមភេទ​១​ដង​ក្នុង​១​សប្តាហ៍​។ ហើយ​ការសិក្សា​អស់​រយៈពេល​២៥​ឆ្នាំ​លើ​មនុស្ស​២៧០​នា​ក់មួយ​របស់​សាកលវិទ្យាល័យ Duke University ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា អ្នកណា​ដែល​រួមភេទ​កាន់តែច្រើន​ក៏​មាន​អាយុ​កាន់តែ​វែង​ដែរ​។ ក៏ប៉ុន្តែ​ផល​ល្អ​បែបនេះ​មាន​ចំពោះតែ​បុរសៗ​តែប៉ុណ្ណោះ​។ ចំពោះ​នារីៗ វា​ទាមទារ​ថា​ទាល់តែ​នាង​ពេញចិត្ត​ផង​ទើប​ល្អ​។​

ការ​រួមភេទ​ដែលមាន​មនោសញ្ចេតនា រឹតតែ​ល្អ​
ការ​រួមភេទ​ដែលមាន​មនោសញ្ចេតនា​ផង​បង្កើន​ភាពសប្បាយ​រីករាយ ម្ល៉ោះហើយ​កាន់តែ​ល្អ​ខ្លាំងណាស់​ទៅទៀត​។​

តើ​អ្នក​មាន​ជំងឺ​បេះដូង​ត្រូវ​ត​មការ​រួមភេទ​ឬអ្វី​?
គេ​បាន​ធ្វើការ​សិក្សា​រយៈពេល​២០​ឆ្នាំ​ទៅ​លើ​បុរស​៩១៤​នាក់ ហើយ​គេ​បាន​សង្កេតឃើញថា អ្នកណា​ដែល​រួមភេទ​ចាប់ពី​ម្តង​ក្នុង​១​ខែ​ទៅ​ដល់​២​ដង​ក្នុង​១​សប្តាហ៍ គ្មាន​បាតុភាព​ជំងឺ​បេះដូង​ច្រើន ដូចជា​អ្នក​ដែល​មិន​រួមភេទ​សោះ​ទេ ទោះបីជា​អ្នក​នោះ​ធ្លាប់​មាន​ជំងឺ​បេះដូង​ក៏ដោយ​។​

បើទោះបីជា​ការ​រួមភេទ​ធ្វើឱ្យ​មាន​សុខភាព​ល្អ​និង​អាយុ​វែង​យ៉ាងណាក្តី ក៏​ត្រូវតែ​គិតដល់​សុវត្ថិភាព​ផង ដែរ​៖ រួមភេទ​ដោយ​គ្មាន​ការ​ចម្លងរោគ មាន​សេចក្តីសុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ហើយ​និង​ផ្លូវច្បាប់​!

ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។