Cavani ​និង David Luiz ​មិន​ចង់​ទៅ​លេង​នៅ PSG ​ទៀត ខ្លាច​មាន​រឿង

Cavani ​និង David Luiz ​មិន​ចង់​ទៅ​លេង​នៅ PSG ​ទៀត ខ្លាច​មាន​រឿង

ខ្សែ​ប្រយុទ្ធEdinson Cavani ​និងខ្សែ​ការពារ David Luiz ​របស់​ក្លិប Paris Saint-Germain ​មិន​ចង់​ទៅ​លេង​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ទៀត​ទេ បន្ទាប់​ពី​មាន​ឃាតកម្ម​បាញ់​រះ​និង​បំផ្ទុះ​គ្រាប់​បែក​នៅ​កណ្ដាល​ក្រុង​កាល​ពី​ថ្ងៃ​សៅរ៍​រួច​មក។

 

Cavani ​និង David Luiz ​មិន​ចង់​ទៅ​លេង​នៅ PSG ​ទៀត ខ្លាច​មាន​រឿង

 

 

ខ្សែ​ការពារ David Luiz ​ជា​អ្នក​ចេញ​មុខ​មក​និយាយ​មុន​គេ​ថា​មិន​ចង់​ទៅ​ទីក្រុង​ប៉ារីស​វិញ ព្រោះ​ខ្លាច​មាន​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​សុវត្ថិភាព​ខ្លួន ដោយ​ពោល​ពាក្យ​ថា៖ “ខ្ញុំ​មាន​មិត្ត​ស្រី​និង​សាច់ញាតិ មិត្តភ័ក្ដិ​នៅ​ប៉ារីស។ ពួកគេ​ភ័យ​ខ្លាច​និង​កើត​ទុក្ខ​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ទាន់​ដឹង​ថា​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ច្បាស់​ថា​ត្រលប់​ទៅ​ប៉ារីស​វិញ​ដែរ”។

 

Cavani ​និង David Luiz ​មិន​ចង់​ទៅ​លេង​នៅ PSG ​ទៀត ខ្លាច​មាន​រឿង

 

 

ដោយ​ឡែក Cavani ​វិញ ក៏​មិន​ខុស​អី​ពី​ខ្សែ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដោយ​រូបគេ​ភ័យ​ខ្លាច​មាន​រឿង​អ្វី​កើត​ឡើង​ទៀត ខណៈ​ដែល​ទីក្រុង​ទាំង​មូល​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​និង​រឹត​បណ្ដឹង​ខ្លាំង​ណាស់។

 

កីឡាករ​ទាំង​ពីរ​ខាង​លើ បច្ចុប្បន្ន​កំពុង​តែ​ជាប់​ភារកិច្ច​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​រៀង​ខ្លួន ដោយ​តាម​គម្រោង​ពួកគេ​ត្រូវ​ត្រលប់​ទៅ​ទីក្រុង​ប៉ារីស​វិញ​ក្នុង​ពេល​ខាង​មុខ​នេះ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail