​អូ​មេហ្គា​៣​មិន​ជួយ​ព្យាបាល​ការធ្លាក់​ទឹកចិត្ត​ទេ​

​អូ​មេហ្គា​៣​មិន​ជួយ​ព្យាបាល​ការធ្លាក់​ទឹកចិត្ត​ទេ​

​អូ​មេហ្គា​៣ គឺជា​ជាតិ​អាស៊ីត​ខ្លាញ់​មួយ​ដែល​មាន​នៅក្នុង​ត្រី​ទូ​ណា អាហា​សមុទ្រ និង​គ្រាប់​ធញ្ញជាតិ​មួយចំនួន ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ល្អ​ចំពោះ​សុខភាព ហើយ​ដែល​គេ​ងាយ​នឹង​រក​ទិញ​បាន​នៅ​តាម​ឱសថស្ថាន​នានា​។​

​ការ​សិក្សា​ចំនួន​២៦ ដែល​អនុវត្ត​នៅលើ​មនុស្ស​សរុប​ចំនួន​១៤០០​នាក់ ហើយ​ចុះផ្សាយ​លទ្ធផល​កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ​នៅ​ក្នុង the Cochrane Library បានបញ្ជាក់​ថា អូ​មេហ្គា​៣​មាន​ប្រសិទ្ធភាព​តិចតួច​ណាស់​នៅ​ក្នុង​ការព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

​គេ​ចេញ​ផ្សាយ​ព័ត៌មាន​នេះ​ដើម្បី​បាន​ជា​ជំនួយ​ដល់​អ្នក​ដែល​មាន​ការ​ធ្លាក់​ទឹកចិត្ត កុំឱ្យ​ពឹងផ្អែក​ខ្លាំង​ពេក​ទៅ​លើ​ឱសថ​មួយ​នេះ​។​

ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។