បារាំង​បើក​ការ​វាយប្រហារ​សងសឹក ISIS ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​១០​គ្រឿង


បារាំង​បើក​ការ​វាយប្រហារ​សងសឹក ISIS ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​១០​គ្រឿង

រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​បាន​និយាយ​កាល​ពី​មុន​នេះ​បន្តិច​ថា​យន្តហោះ​បារាំង​១០​គ្រឿង​កំពុង​​បើក​ការ​វាយ​ប្រហារ​ទម្លាក់​គ្រាប់​បែក ទៅ​លើ​ទីក្រុង Raqqa ​ក្នុង​ប្រទេស​ស៊ីរី​ក្នុង​គោល​បំណង​វាយ​កម្ទេច​ពួក ISIS ​ជា​ការ​សងសឹក​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​ប្រជាជន​បារាំង។

 

បារាំង​បើក​ការ​វាយប្រហារ​សងសឹក ISIS ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​១០​គ្រឿង

 

ពួក ISIS ​បាន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​សោធនកម្ម​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដែល​បណ្ដាល​ឱ្យ​ប្រជាជន​ស្លូតត្រង់​១២៩​នាក់​ស្លាប់​និង​ របួស​ជា​ច្រើន​នាក់​ទៀត។ ខណៈ​ដែល​លោក Francois Hollande ​បាន​ចេញ​មុខ​មក​ថ្កោលទោស​ចំពោះ​អំពើ​នេះ​ជា​ដាច់​ខាត ដោយ​សន្យា​ថា​នឹង​វាយ​ប្រហារ​សងសឹក​វិញ​គ្រប់​វិធីសាស្ត្រ​ទាំង​អស់ មិន​ញញើត​ដៃ​ឡើយ។

 

ដូច​អ្វី​ដែល​ប្រធានាធិបតី​រូប​នេះ​បាន​និយាយ ២៤​ម៉ោង​ក្រោយ ​កង​កម្លាំង​ទ័ព​អាកាស​របស់​បារាំង​បាន​បើក​ការ​វាយ​ប្រហារ​មែន ដោយ​យន្តហោះ​១០​គ្រឿង​ចេញ​ប្រតិបត្តិការ ក្នុង​នោះ​មាន​យន្ដហោះ​មួយ​ចំនួន​ទម្លាក់​គ្រាប់​បែក​យ៉ាង​តិច​២០​គ្រាប់​ទៅ​លើ​ទីក្រុងRaqqa ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​ជា​គោលដៅ​របស់​ពួក ISIS ​លាក់​ខ្លួន៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror