​ញ៉ាំ​ទឹក​ការ៉ុត​រាល់​ព្រឹក​រយៈពេល ៨​ខែ​ដឹងថា​មាន​អ្វី​កើតឡើង​ដែរ​ទេ​?

​ញ៉ាំ​ទឹក​ការ៉ុត​រាល់​ព្រឹក​រយៈពេល ៨​ខែ​ដឹងថា​មាន​អ្វី​កើតឡើង​ដែរ​ទេ​?

​ស្ត្រី​ម្នាក់​ឈ្មោះថា Ann Cameron ជា​អ្នកនិពន្ធ​សៀវភៅ​ក្មេង​ម្នាក់​បាន​ក្លាយទៅជា​មនុស្ស​ដ៏​ល្បី​ជាង​មុន​ទៅ​ទៀត​ក្រោយពី​បាន​កើត​ជំងឺមហារីក​ពោះវៀនធំ​រួច​។ នៅពេល​ជំងឺ​របស់​នាង​ស្ថិត​ក្នុង​ដំណាក់កាល​ទី​បី នាង​ក៏​បាន​ធ្វើ​ការវះកាត់​។ នាង​ដឹង​ទាំងអស់​អំពី​ជំងឺ​មួយ​នេះ​ចាប់តាំងពី​ប្តី​របស់​នាង​បាន​ស្លាប់​ដោយសារតែ​ជំងឺមហារីក​សួត​ទោះបីជា​ក្រោយពី​គាត់​ទទួល​យក​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​មហារីក​ហើយ​ក៏​ដោយ​។

​ដោយសារតែ Ann បានដឹង​អំពី​បញ្ហា​ជាច្រើន​ដែល​ថ្នាំ​មហារីក​អាច​បង្ក​នោះ នាង​ក៏​បដិសេធន៍​មិន​ទទួលយក​ការព្យាបាល​នេះឡើយ​។

Ann បាន​គ្រប់គ្រង​ការព្យាបាល​ជំងឺ​មហារីក​ពោះវៀនធំ​របស់​នាង​ជាមួយនឹង​ការព្យាបាល​ផ្សេង ហើយក៏​បាន​ប្រាប់​បទពិសោធន៍​របស់​នាង​នៅ​លើ Blog ដែល​នាង​បាន​ចែករំលែក​អំពី​រឿង​ជំងឺមហារីក​របស់​នាង​ផងដែរ​។

​ក្រោយពី​ទទួល​យក​ការវះកាត់​រយៈពេល​៦​ខែ​រួច​មក គ្រូពេទ្យ​របស់ Ann បាន​ប្រាប់ថា ឥឡូវនេះ​ជំងឺមហារីក​របស់​នាង​ស្ថិត​នៅ​ដំណាក់កាល​ទី​៤ និង​បាន​រាលដាល​ទៅ​សួត​របស់​នាង​ទៅហើយ​។

​ស្ថិត​ត្រង់​ចំណុច​នេះ​ដែរ Ann បាន​សម្រេចចិត្ត​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​ដើម្បី​ស្វែងរក​វិធី​ព្យាបាល​ផ្សេង​។ អ្វី​ដែល​ពិសេស​សម្រាប់​នាង​នោះ​គឺថា នាង​បាន​អាន​រឿង​មួយ​ដែល​មាន​អ្នក​ជំងឺមហារីក​ស្បែក​អាច​ព្យាបាល​ជា​ជាមួយនឹង​ការ​ញ៉ាំ​ទឹក​ការ៉ុត​។ អ្នកជំងឺ​នោះ​បាន​ធ្វើ​ទឹក​ការ៉ុត​ញ៉ាំ ២,៥​គីឡូក្រាម​ញ៉ាំ​ជា​រៀងរាល់ថ្ងៃ​។

​ក្រោយមក Ann ក៏​ចាប់ផ្តើម​ញ៉ាំ​ទឹក​ការ៉ុត​រាល់ថ្ងៃ​ដែរ​។ នាង​បាន​ញ៉ាំ​វា​ពេញ​មួយ​ថ្ងៃ​តែម្តង​។ អ្វី​ដែល​គួរឱ្យ​អស្ចារ្យ​នោះ​គឺថា ក្រោយ​ពី​នាង​បាន​ព្យាយាម​បែប​នេះ​រយៈពេល​២​ខែ​រួច​មក ជំងឺមហារីក​របស់​នា​ង​ក៏​ឈប់​រាល់ដាល​។ ដុំ​សាច់​ក្នុង​សួត​ក៏​រួម​តូច ហើយ​ក៏​លែង​មាន​ហើម​កូនកណ្តុរ​នៅ​សួត​ទៀត​ដែរ​។

​រយៈពេល​ពីរ​ខែ​ក្រោយ​មកទៀត ក្រពេញ​ជាច្រើន​របស់ Ann បាន​វិលត្រឡប់​មក​ធម្មតា​វិញ​ទាំងស្រុង ហើយ​ទំហំ​របស់​ដុំ​សាច់​មហារីក​នោះ​ក៏​បន្ត​តូច​ទៅៗ​ទៀត​។

​ក្រោយ​ពី​ចាប់ផ្តើម​ញ៉ាំ​ទឹក​ការ៉ុត​អស់​រយៈពេល​៨​ខែ​រួច​មក លទ្ធផល​ថត CT Scan មិន​បាន​សម្គាល់ ឬ​មើល​ឃើញ​សញ្ញា​នៃ​ជំងឺមហារីក​អ្វី​ក្នុង​រាងកាយ​របស់ Ann ទៀតឡើយ​។

​អ្វី​ដែល​ជា​អំណះអំណាង​នោះ​គឺថា ការ៉ុត​ផ្ទុក​ទៅ​ដោយ​សារធាតុ​អាកុល​ខ្លាញ់ និង Carotene​។ Carotene ជួយ​កាត់បន្ថយ​ការបង្កើត​ជា​ដុំ​សាច់ ដូច្នេះ​ទឹក​ការ៉ុត​ពិតជា​មាន​សមត្ថ​ភាព​ប្រឆាំងនឹង​ជំងឺមហារីក​បែប​ធម្មជាតិ​បាន​ទាំងស្រុង​។

Ann បាន​ចុះផ្សាយ​ពី​របៀប​ដែល​នាង​ព្យាបាល​ជំងឺមហារីក​របស់​នាង​ដោយ​ប្រើ​ទឹក​ការ៉ុត​ក្នុង​សៀវភៅ ហើយក៏​បាន​ដាក់​លក់​តា​ម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​ផងដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។