​រោគសញ្ញា​ដែល​បញ្ជាក់ថា​គីស​នោះ​ជា​គីស​ខ្លាញ់​ទេ​

​រោគសញ្ញា​ដែល​បញ្ជាក់ថា​គីស​នោះ​ជា​គីស​ខ្លាញ់​ទេ​

​គីស​ខ្លាញ់​អាច​កើតឡើង​នៅ​គ្រប់កន្លែង​នៃ​រាងកាយ​របស់​យើង ហើយ​សញ្ញា​ដែល​អាច​គិតថា​វា​ជា​គីស​ខ្លាញ់​នោះ​មានដូចជា​៖

  • ​ស្ថិតនៅក្រោម​ស្បែក​៖ ជាទូទៅ វា​ច្រើនតែ​ស្ថិតនៅ​តំបន់​ក ស្មា ខ្នង ពោះ ដៃ និង​ភ្លៅ​
  • ​ទន់ និង​ជ្រាយៗ​ពេល​ប៉ះ​៖ វា​ក៏​ងាយ​នឹង​មាន​ចលនា​ដែរ​ពេល​ប្រើ​ម្រាមដៃ​សង្កត់​
  • ​តូច​៖ គីស​ខ្លាញ់​ធម្មតា​ច្រើនតែ​មិន​ធំ​ជាង​៥​សង់ទីម៉ែត្រ​ឡើយ ប៉ុន្តែ​វា​អាច​លូត​ធំ​។
  • ​ពេលខ្លះ​ឈឺ​ដែរ​៖ គីស​ខ្លាញ់​អាច​ឈឺចាប់​ខ្លាំង​បើសិនជា​វា​លូតលាស់ និង​សង្កត់​ទៅលើ​សរសៃប្រសាទ ឬ​មាន​សរសៃឈាម​ច្រើន​។

​អ្វី​ដែល​មិន​កើត​មាន​ញឹកញាប់​នោះ​គឺថា គីស​ខ្លាញ់​មួយចំនួន​អាច​នៅ​ជ្រៅៗ និង​ធំ​ជាង​ធម្មតា​។

​គីស​ខ្លាញ់​កម្រ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ណាស់ ប៉ុន្តែ​បើសិនជា​សង្កេតឃើញថា​មាន​ដុំ ឬអ្វី​ហើម​នៅ​លើ​រាងកាយ​នោះ គួរតេ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។